ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​អាវុសោ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​បុគ្គល​ណា​ ​មាន​សេចក្តី​ប្រព្រឹត្តិ​ ​ដោយ​កាយ​បរិសុទ្ធ​ ​មាន​សេចក្តី​ប្រព្រឹត្តិ​ ​ដោយ​វាចា​ក៏​បរិសុទ្ធ​ ​ទាំង​បាន​ឱកាស​ស្ងប់​នៃ​ចិត្ត​ ​និង​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​ ​ក្នុង​កាល​ម្តង​ ​ៗ​ ​តើ​ភិក្ខុ​ត្រូវ​កំចាត់​បង់​គំនុំ​ពី​បុគ្គល​នោះ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ស្រះ​បោក្ខរណី​ ​មាន​ទឹកថ្លា​ ​ឆ្ងាញ់​ ​ត្រជាក់​ ​ស​ ​មាន​កំពង់រាប​ល្អ​ ​គួរ​រីករាយ​ ​ដេរដាស​ដោយ​ដើម​ឈើ​ផ្សេង​ៗ​ ​ហើយ​មាន​បុរស​ក្តៅ​ខ្លាំង​ ​ដោយ​កំ​ដៅ​ថ្ងៃ​ ​ត្រូវ​កំ​ដៅ​ថ្ងៃ​គ្រប​សង្កត់​ ​នឿយហត់​ ​អន្ទះអន្ទែង​ ​ស្រេក​ ​ដើរមក​ដល់​ ​បុរស​នោះ​ ​ក៏​ចុះ​ក្នុង​ស្រះ​បោក្ខរណី​នោះ​ ​ងូត​ផង​ ​ផឹក​ផង​ ​ហើយ​ត្រលប់​ឡើង​មក​អង្គុយ​ ​ឬ​ដេក​ក្រោមម្លប់​ឈើ​ ​ប្រប​ស្រះ​បោក្ខរណី​នោះ​ឯង​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បុគ្គល​ណា​ ​មាន​សេចក្តី​ប្រព្រឹត្តិ​ ​ដោយ​កាយ​ដ៏​បរិសុទ្ធ​ ​មាន​សេចក្តី​ប្រព្រឹត្តិ​ ​ដោយ​វាចា​ក៏​បរិសុទ្ធ​ ​ទាំង​បាន​ឧកាស​ស្ងប់​នៃ​ចិត្ត​ ​និង​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​ ​ក្នុង​កា​លម្តងៗ​ ​ភិក្ខុ​ត្រូវ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សេចក្តី​ប្រព្រឹត្តិ​ ​ដ៏​កាយ​ដ៏​បរិសុទ្ធ​ ​របស់​បុគ្គល​នោះ​ ​ក្នុង​សម័យ​នោះ​ផង​ ​ត្រូវ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សេចក្តី​ប្រព្រឹត្តិ​ ​ដោយ​វាចា​ដ៏​បរិសុទ្ធ​ ​របស់​បុគ្គល​នោះ​ ​ក្នុង​សម័យ​នោះ​ផង​ ​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636853883998168002
ទៅកាន់ទំព័រ៖