ព្រះត្រៃបិដក ភាគ ៤៥

​បរិបូរណ៌​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ខ្លួនឯង​ ​ទាំង​ព្យាករ​នូវ​ប្រស្នា​ ​ដែល​មក​ក្នុង​វិមុត្តិ​ញ្ញាណ​ទស្សន​សម្បទា​កថា​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​គួរ​សាកសួរ​នឹង​សព្រហ្មចារី​ទាំងឡាយ​បាន​។​
 [​៦៤​]​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​ថេរ​វាចា​នឹង​ពួក​ភិក្ខុ​ ​ក្នុង​ទីនោះ​ថា​។​ ​បេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​គួរ​ដល់​សាជី​វៈ​ ​ជាមួយនឹង​សព្រហ្មចារី​ទាំងឡាយ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុ​ជា​អ្នក​បរិបូរណ៌​ដោយ​សីល​ខ្លួនឯង​ ​ទាំង​ព្យាករ​នូវ​ប្រស្នា​ ​ដែល​មក​ក្នុង​សីលសម្បទា​កថា​ ​១​ ​បរិបូរណ៌​ដោយ​សមាធិ​ខ្លួនឯង​ ​ទាំង​ព្យាករ​នូវ​ប្រស្នា​ ​ដែល​មក​ក្នុង​សមាធិ​សម្បទា​កថា​ ​១​ ​បរិបូរណ៌​ដោយ​បញ្ញា​ខ្លួនឯង​ ​ទាំង​ព្យាករ​នូវ​ប្រស្នា​ដែល​មក​ក្នុង​បញ្ញាសម្បទា​កថា​ ​១​ ​បរិបូរណ៌​ដោយ​វិមុត្តិ​ខ្លួនឯង​ ​ទាំង​ព្យាករ​នូវ​ប្រស្នា​ដែល​មក​ក្នុង​វិមុត្តិ​សម្បទា​កថា​ ​១​ ​បរិបូរណ៌​ដោយ​វិមុត្តិ​ញាណទស្សនៈ​ខ្លួនឯង​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636853884381779943
ទៅកាន់ទំព័រ៖