ព្រះត្រៃបិដក ភាគ ៤៥

​ទាំង​ព្យាករ​នូវ​ប្រស្នា​ដែល​មក​ក្នុង​វិមុត្តិ​ញាណទស្សន​ ​ ​ ​សម្បទា​កថា​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​គួរ​ដល់​សាជី​វៈ​ជាមួយនឹង​សព្រហ្មចារី​ទាំងឡាយ​។​
 ​[​៦៥​]​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​ថេរ​វាចា​នឹង​ពួក​ភិក្ខុ​ ​ក្នុង​ទីនោះ​ថា​។​បេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ណា​សួរ​ប្រស្នា​នឹង​អ្នកដទៃ​ ​ភិក្ខុ​អស់នោះ​ ​(​រមែង​សួរ​)​ ​ដោយហេតុ​ទាំង​ ​៥​ ​យ៉ាង​ ​ឬ​បណ្តា​ហេតុ​ទាំង​ ​៥​ ​យ៉ាង​នុ៎ះ​ ​ហេតុ​ណាមួយ​។​ ​ហេតុ​ទាំង​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​សួរ​ប្រស្នា​នឹង​អ្នកដទៃ​ ​ព្រោះ​ស្មារតី​ទន់​ ​ព្រោះ​ល្ងង់ខ្លៅ​ ​១​ ​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​លុះ​ក្នុង​អំណាច​នៃ​សេចក្តី​ប្រាថ្នា​ ​ហើយ​សួរ​ប្រស្នា​នឹង​អ្នកដទៃ​ ​១​ ​សួរ​ប្រស្នា​នឹង​អ្នកដទៃ​ ​ដើម្បី​សង្កត់សង្កិន​ ​១​ ​មិន​ចង់​ដឹង​ ​ហើយ​សួរ​ប្រស្នា​នឹង​អ្នកដទៃ​ ​១​ ​មួយ​យ៉ាង​ទៀត​ ​ភិក្ខុ​មានគំនិត​យ៉ាងនេះ​ហើយ​ ​សួរ​ប្រស្នា​នឹង​អ្នកដទៃ​ ​ថាបើ​ ​ភិក្ខុ​ដែល​អាត្មាអញ​សួរ​ប្រស្នា​ហើយ​ ​រក​ដោះសា​ដោយ​ត្រឹមត្រូវ​បាន​ ​ការ​ដោះសា​នុ៎ះ​ ​ជាការល្អ​ ​បើ​អាត្មាអញ​សួរ​ប្រស្នា​ហើយ​ ​ដោះសា​ដោយ​ត្រឹមត្រូវ​មិនបានទេ​ ​អាត្មាអញ​នឹង​ដោះសា​ដោយ​ត្រឹមត្រូវ​ ​ឲ្យ​ភិក្ខុ​នោះ​វិញ​ ​១​។​ ​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636853884567180547
ទៅកាន់ទំព័រ៖