ព្រះត្រៃបិដក ភាគ ៤៥

ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ណា​សួរ​ប្រស្នា​នឹង​អ្នកដទៃ​ ​ភិក្ខុ​អស់នោះ​ ​(​រមែង​សួរ​)​ ​ដោយហេតុ​ទាំង​ ​៥​ ​យ៉ាងនេះ​ ​ឬ​បណ្តា​ហេតុ​ទាំង​ ​៥​ ​យ៉ាង​នុ៎ះ​ ​ហេតុ​ណាមួយ​ក៏​មាន​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចំណែកខាង​ខ្ញុំ​ ​មានគំនិត​យ៉ាងនេះ​ ​ទើប​សួរ​ប្រស្នា​នឹង​អ្នក​អ្នកដទៃ​ ​ថាបើ​ ​ភិក្ខុ​ដែល​អាត្មាអញ​សួរ​ប្រស្នា​ហើយ​ ​គេ​ព្យាករ​ដោយ​ត្រឹមត្រូវ​បាន​ ​ការព្យាករណ៍​ដោយ​ត្រឹមត្រូវ​ដូច្នេះ​នេះ​ ​ជាការល្អ​ ​បើ​អាត្មាអញ​សួរ​ប្រស្នា​ហើយ​ ​គេ​ព្យាករ​ដោយ​ត្រឹមត្រូវ​មិនបានទេ​ ​អាត្មាអញ​នឹង​ព្យាករ​ដោយ​ត្រឹមត្រូវ​ ​ឲ្យ​ភិក្ខុ​នោះ​វិញ​ ​១​។​ ​
 [​៦៦​]​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​ថេរ​វាចា​នឹង​ពួក​ភិក្ខុ​ក្នុង​ទីនោះ​ថា​។​បេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​បរិបូរណ៌​ដោយ​សីល​ ​បរិបូរណ៌​ដោយ​សមាធិ​ ​បរិបូរណ៌​ដោយ​បញ្ញា​ ​គួរ​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ក៏បាន​ ​ចេញ​ក៏បាន​ ​ហេតុនេះ​តែងតែមាន​ ​បើ​មិនបាន​សម្រេច​អរហត្ត​ ​ក្នុង​កាល​ជា​បច្ចុប្បន្ន​ទេ​ ​ក៏​ផ្លោះ​រំលង​នូវ​ការ​កើត​រួម​នឹង​ពួក​ទេវតា​អ្នក​បរិភោគ​នូវ​ក​វឡិង្កា​រា​ហារ​(​១​)​ ​ហើយ​កើត​ក្នុង​ពួក​ទេវតា​ ​ដែល​សម្រេច​ដោយចិត្ត​ណាមួយ​(​២​)​ ​រួច​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ក៏បាន​ ​ចេញ​ក៏បាន​ ​ហេតុនេះ​តែងតែមាន​។​ ​
​(​១​)​ ​គឺ​រំលង​ពួក​កាមាវចរ​ទេវតា​។​ ​(​២​)​ ​គឺ​កើត​ក្នុង​ពួក​សុទ្ធាវាស​ព្រហ្ម​មួយ​ពួក​ ​ដែល​កើត​ដោយ​ឈានចិត្ត​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636853884962343149
ទៅកាន់ទំព័រ៖