ព្រះត្រៃបិដក ភាគ ៤៥

​កាលបើ​ព្រះ​សារីបុត្ត​ ​មាន​ថេរ​វាចា​យ៉ាងនេះ​ហើយ​ ​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ ​ក៏​និយាយ​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ដំណើរ​នុ៎ះ​មិន​សម​ហេតុ​ ​មិន​សម​ផល​ទេ​ ​ដែល​ថា​ ​ភិក្ខុ​នោះ​ ​ផ្លោះ​រំលង​នូវ​ការ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​អ្នក​បរិភោគ​នូវ​ក​វឡិង្កា​រា​ហារ​ ​ហើយ​ទៅ​កើត​ក្នុង​ពួក​ទេវតា​ ​ដែល​សម្រេច​ដោយចិត្ត​ណាមួយ​ ​រួច​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ក៏បាន​ ​ចេញ​ក៏បាន​ ​ហេតុនេះ​ ​មិនដែល​មាន​ទេ​។​ ​អស់​វារៈ​ជា​គំរប់​ ​២​ ​ដង​ផង​។​ ​បេ​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​ថេរ​វាចា​នឹង​ពួក​ភិក្ខុ​ ​អស់​វារៈ​ជា​គំរប់​ ​៣​ ​ដង​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​បរិបូរណ៌​ដោយ​សីល​ ​បរិបូរណ៌​ដោយ​សមាធិ​ ​បរិបូរណ៌​ដោយ​បញ្ញា​ ​ហើយ​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ក៏បាន​ ​ចេញ​ក៏បាន​ ​ហេតុនេះ​ ​តែងតែមាន​ ​បើ​មិនបាន​សម្រេច​អរហត្ត​ ​ក្នុង​កាល​ជា​បច្ចុប្បន្ន​ទេ​ ​ក៏​ផ្លោះ​រំលង​នូវ​ការ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​អ្នក​បរិភោគ​នូវ​ក​វឡិង្កា​រា​ហារ​ ​ហើយ​ទៅ​កើត​ក្នុង​ពួក​ទេវតា​ ​ដែល​សម្រេច​ដោយចិត្ត​ណាមួយ​ ​រួច​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ក៏បាន​ ​ចេញ​ក៏បាន​ ​ហេតុនេះ​ ​តែងតែមាន​។​ ​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ ​និយាយ​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ជា​គំរប់​ ​៣​ ​ដង​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ដំណើរ​នុ៎ះ​ ​មិន​សម​ហេតុ​ ​មិន​សម​ផល​ទេ
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636853885142633462
ទៅកាន់ទំព័រ៖