ព្រះត្រៃបិដក ភាគ ៤៥
ចេញក៏បាន ហេតុនេះតែងតែមាន។ កាលបើព្រះសារីបុត្តដ៏មានអាយុ មានថេរវាចាយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏មានថេរវាចានឹងព្រះសារីបុត្តដ៏មានអាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ដំណើរនោះ មិនសមហេតុ មិនសមផលទេ ដែលថាភិក្ខុនោះ ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ មិនដែលមានទេ។ អស់វារៈ ២ ដង។ បេ។ ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុ អស់ វារៈ ៣ ដងថា ម្នាលអាវុសោទាំងឡាយ ក្នុងសាសនានេះ ភិក្ខុបរិបូរណ៌ដោយសីល បរិបូរណ៌ដោយសមាធិ បរិបូរណ៌ដោយបញ្ញា គួរចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ តែងតែមាន បើមិនបានសម្រេចអរហត្ត ក្នុងបច្ចុប្បន្ននេះទេ ក៏ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះតែងតែមាន។ ព្រះឧទាយិដ៏មានអាយុ មានថេរវាចានឹងព្រះសារីបុត្តដ៏មានអាយុ អស់វារៈជាគំរប់ ៣ ដងយ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ដំណើរនេះ មិនសមហេតុ មិនសមផលទេ
ID: 636853885509514446
ទៅកាន់ទំព័រ៖