ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​អានន្ទ​ ​ភិក្ខុសង្ឃ​គួរ​នៅ​សប្បាយ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​គួរ​នៅ​សប្បាយ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​នៅ​មាន​ទៀត​ ​ម្នាល​អានន្ទ​ ​កាលដែល​ភិក្ខុ​បរិបូណ៌​ ​ដោយ​សីល​ខ្លួនឯង​ ​មិន​តិះដៀល​ភិក្ខុ​ដទៃ​ ​ព្រោះតែ​អធិសីល​ផង​ ​ពិនិត្យ​តែខ្លួន​ឯង​ ​មិន​ពិនិត្យ​ភិក្ខុ​ដទៃ​ផង​ ​ទោះជា​អ្នក​មិន​ល្បីឈ្មោះ​ ​ក៏​មិន​រន្ធត់​ ​ព្រោះតែ​ខ្លួន​មិន​ល្បីឈ្មោះ​នោះ​ផង​ ​ជា​អ្នក​បាន​តាម​សេចក្តី​ប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​មិន​ក្រ​ ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​អាស្រ័យ​ចិត្ត​ដ៏​ក្រៃលែង​ ​ជា​គ្រឿង​នៅ​សប្បាយ​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុសង្ឃ​ ​គួរ​នៅ​សប្បាយ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ភិក្ខុសង្ឃ​ ​គួរ​នៅ​សប្បាយ​ ​ដោយ​បរិយាយ​ដទៃទៀត​ ​មាន​ដែរ​ឬទេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​នៅ​មាន​ទៀត​។​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636853860924128242
ទៅកាន់ទំព័រ៖