ព្រះត្រៃបិដក ភាគ ៤៥
មើលចុះអានន្ទ (តទៅ) ពួកអ្នកគង់ព្រងើយកន្តើយនឹងភិក្ខុជាថេរៈ ដែលគេបៀតបៀន ម្នាលអានន្ទ មិនគួបើនឹងមិនមានសេចក្តីករុណា ចំពោះភិក្ខុអ្នកឆ្លាស ដែលគេបៀតបៀនសោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុបរិបូរដោយសីល បរិបូរណ៌ដោយសមាធិ បរិបូរណ៌ដោយបញ្ញា គួរចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ តែងតែមាន បើមិនបានសម្រេចអរហត្ត ក្នុងកាលជាបច្ចុប្បន្ននេះទេ ក៏ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះតែងតែមាន។ ព្រះដ៏មានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះហើយ លុះព្រះសុគត ទ្រង់ត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបក្រោកចាកអាសនៈ រួចចូលទៅកាន់គន្ធកុដិ។ កាលព្រះដ៏មានព្រះភាគ ចេញទៅមិនយូរប៉ុន្មាន ព្រះអានន្ទដ៏មានអាយុ ក៏ចូលទៅរកព្រះឧបវានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏មានថេរវាចានឹងព្រះឧបវានៈដ៏មានអាយុយ៉ាងនេះថា ម្នាលអាវុសោឧបវានៈ ឥឡូវនេះ ពួកភិក្ខុដទៃ បៀតបៀនពួកភិក្ខុជាថេរៈ យើងមិនទាន់បានសួរពួកភិក្ខុទាំងនោះទេ។
ID: 636853885914187592
ទៅកាន់ទំព័រ៖