ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​អាវុសោ​ឧប​វានៈ​ ​ហេតុនេះ​ ​មិនជា​អស្ចារ្យ​ទេ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចេញ​ចាកទី​ស្ងាត់​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ត្រាស់​ប្រារព្ធ​នូវ​ហេតុនេះ​ឯង​ ​ដូចជា​ទ្រង់​ត្រាស់​បំភ្លឺ​នូវ​ព្រះ​ឧប​វានៈ​ដ៏​មាន​អាយុ​ ​ក្នុង​ហេតុ​នុ៎ះ​ដែរ​។​ ​ឥឡូវនេះ​ ​សេចក្តី​ទោមនស្ស​ ​ក៏​ច្រៀ​ត​ចូល​ ​(​ក្នុងចិត្ត​)​ ​របស់​យើង​ដែរ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចេញ​ចាកទី​ស្ងាត់​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ស្តេច​យាង​ចូល​ទៅកាន់​ឧបដ្ឋានសាលា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ដែលគេ​ក្រាល​ទុក​ថ្វាយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ស្រេចហើយ​ ​ក៏បាន​ត្រាស់​នឹង​ព្រះ​ឧប​វានៈ​ដ៏​មាន​អាយុ​យ៉ាងនេះ​ថា​ ​ម្នាល​ឧប​វានៈ​ ​ភិក្ខុ​ជា​ថេរៈ​ ​ប្រកបដោយ​ធម៌​ប៉ុន្មាន​យ៉ាង​ ​ទើប​ជាទី​ស្រលាញ់​ ​ជាទី​គាប់ចិត្ត​ ​គួរ​គោរព​ ​និង​គួរ​សរសើរ​ ​របស់​សព្រហ្មចារី​ទាំងឡាយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ជា​ថេរៈ​ ​ប្រកប​ដោ​ធម៌​ ​៥​ ​យ៉ាង​ ​ទើប​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ ​គួរ​គោរព​ ​នឹង​គួរ​សរសើរ​ ​របស់​សព្រហ្មចារី​ទាំងឡាយ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ជា​ថេរៈ​ ​ជា​អ្នកមានសីល​។​បេ​។​ ​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​១​ ​ជា​អ្នកចេះដឹង​ច្រើន​។​ ​បេ​។​ ​ជា​អ្នក​ចាក់ធ្លុះ​ល្អ​ដោយ​ប្រាជ្ញា​ ​១​ ​ជា​អ្នកមាន​វាចា​ដ៏​ពីរោះ​ ​មានសំដី​ដ៏​ផ្អែមល្ហែម​ ​ប្រកបដោយ​វាចា​ជា​របស់​អ្នកក្រុង​ ​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636853886116959190
ទៅកាន់ទំព័រ៖