ព្រះត្រៃបិដក ភាគ ៤៥
ជាវាចាក្បោះក្បាយ មិនមានទោស គួរធ្វើអ្នកដទៃឲ្យដឹងសេចក្តីច្បាស់លាស់បាន ១ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ នូវឈានទាំង ៤ ជាគ្រឿងនៅជាសុខ ក្នុងកាលជាបច្ចុប្បន្ន ដែលប្រកបដោយចេតសិកដ៏ថ្លៃថ្លា ១ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាងនេះ ទើបជាទីស្រឡាញ់ ជាទីគាប់ចិត្ត គួរគោរព និងគួរសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ម្នាលឧបវានៈ ត្រូវណាស់ហើយ ត្រូវណាស់ហើយ ម្នាលឧបវានៈ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបជាទីស្រឡាញ់ ជាទីគាប់ចិត្ត គួរគោរព និងគួរសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ម្នាលឧបវានៈ បើធម៌ ៥ យ៉ាងនេះ មិនមានដល់ភិក្ខុជាថេរៈទេ តើពួកសព្រហ្មចារី គួរធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុជាថេរៈនោះ ត្រង់ធ្មេញបាក់ សក់ស្កូវ និងស្បែកជ្រួញជ្រីវ ឬដូចម្តេច។ ម្នាលឧបវានៈ ព្រោះហេតុនោះ ធម៌៥យ៉ាងនេះ រមែងមានដល់ភិក្ខុជាថេរៈ ទើបពួកសព្រហ្មចារី ធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុជាថេរៈនោះបាន។
ID: 636853886279358478
ទៅកាន់ទំព័រ៖