ព្រះត្រៃបិដក ភាគ ៤៥

​ដែលគេ​ដាស់តឿន​ដោយ​ពាក្យទ្រគោះ​ ​មិន​ដាស់តឿន​ដោយ​ពាក្យពីរោះ​ ​ហើយ​មាន​សេចក្តី​ខឹង​ ​១​ ​ដែលគេ​ដាស់តឿន​ដោយ​ពាក្យ​មិន​ប្រកបដោយ​ប្រយោជន៍​ ​មិន​ដាស់តឿន​ដោយ​ពាក្យ​ ​ដែល​ប្រកបដោយ​ប្រយោជន៍​ ​ហើយ​មាន​សេចក្តី​ខឹង​ ​១​ ​ដែ​សគេ​ដាស់តឿន​ដោយ​ទោសចិត្ត​ ​មិន​ដាស់តឿន​ដោយចិត្ត​មេត្តា​ ​ហើយ​មាន​សេចក្តី​ខឹង​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ភិក្ខុ​មាន​គេ​ដាស់តឿន​ ​មិន​ប្រកបដោយ​ធម៌​ ​គួរ​តាំង​ទុក​នូវ​សេចក្តី​មិន​ក្តៅក្រហាយ​ ​ដោយ​អាការៈ​ ​៥​ ​យ៉ាង​ ​ដោយ​គិតថា​ ​គេ​ដាស់តឿន​អ្នក​ ​ក្នុង​កាលមិនគួរ​ ​មិន​ដាស់តឿន​ក្នុង​កាលគួរ​ ​គួរតែ​អ្នក​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​១​ ​គេ​ដាស់តឿន​អ្នក​ដោយ​ពាក្យ​មិន​ពិត​ ​មិន​ដាស់តឿន​ដោយ​ពាក្យពិត​ ​គួរតែ​អ្នក​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​១​ ​គេ​ដាស់តឿន​អ្នក​ដោយ​ពាក្យទ្រគោះ​ ​មិន​ដាស់តឿន​ដោយ​ពាក្យពីរោះ​ ​គួរតែ​អ្នក​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​១​ ​គេ​ដាស់តឿន​អ្នក​ដោយ​ពាក្យ​មិន​ប្រកបដោយ​ប្រយោជន៍​ ​មិន​ដាស់តឿន​ដោយ​ពាក្យ​ដែល​ប្រកបដោយ​ប្រយោជន៍​ ​គួរតែ​អ្នក​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​១​ ​គេ​ដាស់តឿន​អ្នក​ដោយ​ទោសចិត្ត​ ​មិន​ដាស់តឿន​ដោយចិត្ត​មេ​តា្ត​ ​គួរតែ​អ្នក​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ភិក្ខុ​មាន​គេ​ដាស់តឿន​ ​មិន​ប្រកបដោយ​ធម៌​ ​គួរ​តាំង​ទុក​នូវ​សេចក្តី​មិន​ក្តៅក្រហាយ​ ​ដោយ​អាការៈ​ ​៥​ ​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636853886614487647
ទៅកាន់ទំព័រ៖