ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ដាស់តឿន​គេ​ ​មិន​ប្រកបដោយ​ធម៌​ ​ត្រូវ​បាន​សេចក្តី​ក្តៅក្រហាយ​ ​ដោយ​អាការៈ​ ​៥​ ​យ៉ាង​ ​ដោយ​គិតថា​ ​ម្នាល​អាវុសោ​ ​អ្នកឯង​ដាស់តឿន​គេ​ ​ក្នុង​កាលមិនគួរ​ ​មិន​ដាស់តឿន​គេ​ក្នុង​កាលគួរ​ ​ត្រូវតែ​អ្នកឯង​បាន​សេចក្តី​ក្តៅក្រហាយ​ ​១​ ​ម្នាល​អាវុសោ​ ​អ្នកឯង​ដាស់តឿន​គេ​ដោយ​ពាក្យ​មិន​ពិត​ ​មិន​ដាស់តឿន​គេ​ដោយ​ពាក្យពិត​ ​ត្រូវតែ​អ្នកឯង​បាន​សេចក្តី​ក្តៅក្រហាយ​ ​១​ ​ម្នាល​អាវុសោ​ ​អ្នកឯង​ដាស់តឿន​គេ​ដោយ​ពាក្យទ្រគោះ​ ​មិន​ដាស់តឿន​គេ​ដោយ​ពាក្យពីរោះ​ ​ត្រូវតែ​អ្នកឯង​បាន​សេចក្តី​ក្តៅក្រហាយ​ ​១​ ​ម្នាល​អាវុសោ​ ​អ្នកឯង​ដាស់តឿន​គេ​ដោយ​ពាក្យ​មិន​ប្រកបដោយ​ប្រយោជន៍​ ​មិន​ដាស់តឿន​គេ​ ​ដោយ​ពាក្យ​ដែល​ប្រកបដោយ​ប្រយោជន៍​ ​ត្រូវតែ​អ្នកឯង​បាន​សេចក្តី​ក្តៅក្រហាយ​ ​១​។​ ​ម្នាល​អាវុសោ​ ​អ្នកឯង​ដាស់តឿន​គេ​ដោយ​ទោសចិត្ត​ ​មិន​ដាស់តឿន​គេ​ដោយចិត្ត​មេត្តា​ ​ត្រូវតែ​អ្នកឯង​បាន​សេចក្តី​ក្តៅក្រហាយ​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ដាស់តឿន​គេ​ ​មិន​ប្រកបដោយ​ធម៌​ ​ត្រូវ​បាន​សេចក្តី​ក្តៅក្រហាយ​ ​ដោយ​អាការៈ​ ​៥​ ​យ៉ាងនេះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះ​ហេតុ​ថា​ ​ដូចយ៉ាង​ភិក្ខុ​ដទៃ​ ​ក៏​មិន​ត្រូវ​សំគាល់​នូវ​ភិក្ខុ​ ​ដែល​ខ្លួន​ត្រូវ​ដាស់តឿន​ ​ដោយ​ពាក្យ​មិន​ពិត​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ឃើញ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636853886775566860
ទៅកាន់ទំព័រ៖