ព្រះត្រៃបិដក ភាគ ៤៥
ដែលគេដាស់តឿន ក្នុងកាលគួរ មិនដាស់តឿន ក្នុងកាលមិនគួរ ហើយមានសេចក្តីខឹង ១ ដែលគេដាស់តឿន ដោយពាក្យពិត មិនដាស់តឿនដោយពាក្យមិនពិត ហើយមានសេចក្តីខឹង ១ ដែលគេដាស់តឿន ដោយពាក្យពីរោះ មិនដាស់តឿន ដោយពាក្យទ្រគោះ ហើយមានសេចក្តីខឹង ១ ដែលគេដាស់តឿន ដោយពាក្យប្រកបដោយប្រយោជន៍ មិនដាស់តឿន ដោយពាក្យមិនប្រកបដោយប្រយោជន៍ ហើយមានសេចក្តីខឹង ១ ដែលគេដាស់តឿន ដោយចិត្តមេត្តា មិនដាស់តឿន ដោយទោសចិត្ត ហើយមានសេចក្តីខឹង ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុដែលគេដាស់តឿនប្រកបដោយធម៌ ត្រូវបានសេចក្តីក្តៅក្រហាយ ដោយអាការៈ ៥ យ៉ាង ដោយគិតថា គេដាស់តឿនអ្នក ក្នុងកាលគួរ គេមិនដាស់តឿនអ្នក ក្នុងកាលមិនគួរ ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១ គេដាស់តឿនអ្នក ដោយពាក្យពិត មិនដាស់តឿន ដោយពាក្យមិនពិត ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១ គេដាស់តឿនអ្នក ដោយពាក្យពីរោះ មិនដាស់តឿនអ្នក ដោយពាក្យទ្រគោះ ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១ គេដាស់តឿនអ្នក ដោយពាក្យប្រកបដោយប្រយោជន៍ មិនដាស់តឿន ដោយពាក្យដែលមិនប្រកបដោយប្រយោជន៍ ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១ គេដាស់តឿនអ្នក ដោយចិត្តមេត្តា មិនដាស់តឿន ដោយទោសចិត្ត
ID: 636853886948456749
ទៅកាន់ទំព័រ៖