ព្រះត្រៃបិដក ភាគ ៤៥
            
        
        
            
            
                
                ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុដែលគេដាស់តឿនប្រកបដោយធម៌ ត្រូវបានសេចក្តីក្តៅក្រហាយ ដោយអាការៈ ៥ យ៉ាងនេះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកដាស់តឿនគេ ប្រកបដោយធម៌ ត្រូវបានសេចក្តីមិនក្តៅក្រហាយ ដោយអាការៈ ៥ យ៉ាង ដោយគិតថា ម្នាលអាវុសោ អ្នកឯងដាស់តឿនគេ ក្នុងកាលគួរ មិនដាស់តឿនគេ ក្នុងកាលមិនគួរ ត្រូវតែអ្នកឯងមិនបានសេចក្តីក្តៅក្រហាយ ១ ម្នាលអាវុសោ អ្នកឯងដាស់តឿនគេ ដោយពាក្យពិត មិនដាស់តឿនគេ ដោយពាក្យមិនពិត ត្រូវតែអ្នកឯងមិនបានសេចក្តីក្តៅក្រហាយ ១ ម្នាលអាវុសោ អ្នកឯងដាស់តឿនគេ ដោយពាក្យពីរោះ មិនដាស់តឿនគេ ដោយពាក្យទ្រគោះ ត្រូវតែអ្នកឯងមិនបានសេចក្តីក្តៅក្រហាយ ១ ម្នាលអាវុសោ អ្នកឯងដាស់តឿនគេ ដោយពាក្យប្រកបដោយប្រយោជន៍ មិនដាស់តឿនគេ ដោយពាក្យមិនប្រកបដោយប្រយោជន៍ ត្រូវតែអ្នកឯងមិនបានសេចក្តីក្តៅក្រហាយ ១ ម្នាលអាវុសោ អ្នកឯងដាស់តឿនគេ ដោយចិត្តមេត្តា មិនដាស់តឿនគេ ដោយទោសចិត្ត ត្រូវតែអ្នកឯងមិនបានសេចក្តីក្តៅក្រហាយ ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកដាស់តឿនគេ ប្រកបដោយធម៌ ត្រូវបានសេចក្តីមិនក្តៅក្រហាយដោយអាការៈ ៥ យ៉ាងនេះ។ ដំណើរនោះ ព្រោះហេតុអ្វី។ 
            
            
         
        
            
                ID: 636853887140737747 
                
            
            
                ទៅកាន់ទំព័រ៖