ព្រះត្រៃបិដក ភាគ ៤៥
ម្នាលអានន្ទ កាលដែលភិក្ខុអ្នកបរិបូណ៌ ដោយសីលខ្លួនឯង មិនតិះដៀលភិក្ខុដទៃ ព្រោះតែអធិសីលផង ពិនិត្យតែខ្លួនឯង មិនពិនិត្យភិក្ខុដទៃផង ទោះជាអ្នកមិនល្បីឈ្មោះ ក៏មិនរន្ធត់ផង ជាអ្នកបានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានមិនក្រ នូវឈានទាំង ៤ ដែលអាស្រ័យចិត្តដ៏ក្រៃលែង ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្នផង បានដល់ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង។ ម្នាលអានន្ទ ភិក្ខុសង្ឃគួរនៅសប្បាយ ដោយហេតុប៉ុណ្ណេះឯង។ ម្នាលអានន្ទ តថាគតពោលថា ធម៌ជាគ្រឿងនៅសប្បាយឯទៀត ជាធម៌លើសលុបជាង ឬថ្លៃថ្លាជាងធម៌ជាគ្រឿងនៅសប្បាយនេះ គ្មានទេ។
[៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកគួរទទួលគ្រឿងបូជា គួរទទួលអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសីល ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១
ID: 636853861125389754
ទៅកាន់ទំព័រ៖