ព្រះត្រៃបិដក ភាគ ៤៥

​ប្រកប​ក្នុង​ការ​ភ្ញាក់​រលឹក​ ​មានការ​ក្រឡេក​មើល​ ​ក្នុង​ភាព​នៃ​ខ្លួន​ជា​សមណៈ​ ​មាន​សេចក្តី​គោរព​ដ៏​ក្លៀវក្លា​ ​ក្នុង​សិក្ខា​ ​មិន​ល្មោភ​ ​មាន​ព្យាយាម​ក្នុង​ការប្រព្រឹត្តិ​មិន​ធូ​ថយ​ ​ដាក់​ការប្រព្រឹត្តិ​ជ្រោកជ្រាក​ចោល​ ​ជា​អ្នកនាំអាទិ៍​ ​ក្នុង​សេចក្តី​ស្ងប់ស្ងាត់​ ​(​ព្រះ​និពា្វន​)​ ​ជា​អ្នក​ប្រារព្ធ​នូវ​ព្យាយាម​ ​មានចិត្ត​ស្លុង​ ​ទៅកាន់​ព្រះ​និពា្វន​ ​ប្រុងស្មារតី​ ​មានសម្បជញ្ញៈ​ ​បាន​តាំង​ទុក​នូវ​ចិត្ត​ដ៏​មាំមួន​ ​មានចិត្ត​នឹង​ ​នៅក្នុង​អារម្មណ៍​តែមួយ​ ​មាន​បញ្ញា​មិន​លលា​ ​កុលបុត្ត​ពួក​នោះ​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ពោល​យ៉ាងនេះ​ហើយ​ ​រមែង​ទទួលយក​ដោយ​ផ្ចិតផ្ចង់​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត​ ​ពួក​បុគ្គល​ណា​ ​មិន​មាន​សទ្ធា​ ​មាន​សេចក្តី​ត្រូវការ​តែ​នឹង​ចិញ្ចឹមជីវិត​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ដោយ​មិន​មាន​សទ្ធា​ ​ជា​អ្នក​អួតអាង​ ​មាន​មាយា​ ​បោក​ប្រាស​ ​មានចិត្ត​រាយមាយ​ ​លើក​កំពស់​ ​មានចិត្ត​ឃ្លេងឃ្លោង​ ​មាន​មាត់រឹង​ ​មានសំដី​ផ្តេសផ្តាស​ ​មិនបាន​គ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​មិន​ស្គាល់ប្រមាណ​ ​ក្នុង​ភោជន​ ​មិន​ប្រកប​នូវ​ការ​ភ្ញាក់​រលឹក​ ​មិនបាន​ក្រ​ឡេ​កម​មើល​ ​ក្នុង​ភាព​នៃ​ខ្លួន​ជា​សមណៈ​ ​មិន​មាន​សេចក្តី​គោរព​ដ៏​ក្លៀវក្លា​ ​ក្នុង​សិក្ខា​ ​ជា​អ្នក​ល្មោភ​ ​មាន​សេចក្តី​ព្យាយាម​ ​ក្នុង​ការប្រព្រឹត្តិ​ធូរ​ថយ​ ​ជា​ប្រធាន​ខាង​ការប្រព្រឹត្តិ​ដ៏​ជ្រោកជ្រាក​ ​ដាក់​ចោល​នូវ​ធុរៈ​ក្នុង​វិវេក​ ​ខ្ជិលច្រអូស​ ​មាន​ព្យាយាម​ថោកថយ​ ​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636853887711220376
ទៅកាន់ទំព័រ៖