ព្រះត្រៃបិដក ភាគ ៤៥

​មានស្មារតី​ភ្លេចភ្លាំង​ ​មិន​មានសម្បជញ្ញៈ​ ​មិនបាន​តាំងចិត្ត​មាំ​ ​មានចិត្ត​រវើរវាយ​ ​ជា​មនុស្ស​អ័​ប្ប​ឥត​បញ្ញា​ ​ជា​មនុស្ស​លលា​ ​ពួក​បុគ្គល​នោះ​ ​លើកទុក​ដោយឡែក​សិន​ ​ម្នាល​សារីបុត្ត​ ​ពួក​កុលបុត្ត​ណា​ ​ដែល​ចេញ​ចាក​ផ្ទះ​ហើយ​ ​ចូល​មកកាន់​ផ្នួស​ដោយ​សទ្ធា​ ​មិនជា​អ្នក​អួតអាង​ ​មិន​មាន​មាយា​ ​មិន​បោក​ប្រាស​ ​មិន​រាយមាយ​ ​មិន​លើក​កំពស់​ ​មិន​មានចិត្ត​ឃ្លេងឃ្លោង​ ​មិនជា​អ្នក​មាត់រឹង​ ​មិន​មានសំដី​ផ្តេសផ្តាស​ ​ជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​ស្គាល់ប្រមាណ​ក្នុង​ភោជន​ ​ប្រឹង​ប្រកប​នូវ​ការ​ភ្ញាក់​រលឹក​ ​ក្រឡេក​មើល​ ​ក្នុង​ភាព​នៃ​ខ្លួន​ជា​សមណៈ​ ​មាន​សេចក្តី​គោរព​ដ៏​ក្លៀវក្លា​ ​ក្នុង​សិក្ខា​ ​មិន​ល្មោភ​ ​មិន​ប្រព្រឹត្ត​ធូរ​ថយ​ ​ដាក់​ចោល​នូវ​ធុរៈ​ ​ក្នុង​ការប្រព្រឹត្តិ​ជ្រោកជ្រាក​ ​ជា​អ្នកនាំអាទិ៍​ក្នុង​វិវេក​ ​ប្រារព្ធ​នូវ​ព្យាយាម​ ​មានចិត្ត​ស្លុង​ទៅកាន់​ព្រះ​និពា្វន​ ​ប្រុងស្មារតី​ ​មានសម្បជញ្ញៈ​ ​តាំងចិត្ត​មាំ​ ​មានចិត្ត​នឹង​ ​ក្នុង​អារម្មណ៍​តែមួយ​ ​មាន​បញ្ញា​ ​មិន​លលា​ ​ម្នាល​សារីបុត្ត​ ​អ្នក​ត្រូវ​និយាយទៅ​រកតែ​ពួក​កុលបុត្ត​នោះ​បាន​ហើយ​។​ ​ម្នាល​សារីបុត្ត​ ​អ្នក​ចូរ​ទូន្មាន​ពួក​សព្រហ្មចារី​ ​ម្នាល​សារីបុត្ត​ ​អ្នក​ចូរ​ប្រៀនប្រដៅ​ពួក​សព្រហ្មចារី​ ​ដោយ​តាំងចិត្ត​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ពួក​សព្រហ្មចារី​ ​ឲ្យ​ចេញផុត​ចាក​អសទ្ធម្ម​ ​ហើយ​ឲ្យ​ប្រតិ​ស្ថាន​ ​ក្នុង​ព្រះ​សទ្ធម្ម​។​ ​ម្នាល​សារីបុត្ត​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636853887924062550
ទៅកាន់ទំព័រ៖