ព្រះត្រៃបិដក ភាគ ៤៥
[៦៨] ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចាហៅពួកភិក្ខុមក ក្នុងទីនោះ។បេ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុទ្រុស្តសីល វិបត្តិចាកសីល ជាហេតុសាបសូន្យចាកសម្មាសមាធិ កាលបើសម្មាសមាធិ មិនមានហើយ ភិក្ខុវិបត្តិចាកសម្មាសមាធិ ជាហេតុសាបសូន្យចាកយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈមិនមានហើយ ភិក្ខុវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ជាហេតុសាបសូន្យចាកនិព្វិទាវិរាគៈ កាលបើនិព្វិទាវិរាគៈ មិនមានហើយ ភិក្ខុវិបត្តិចាកនិព្វិទាវិរាគៈ ជាហេតុសាបសូន្យ ចាកវិមុត្តិញ្ញាណទស្សនៈ។ ម្នាលអាវុសោទាំងឡាយ ដូចជាដើមឈើ ដែលវិបត្តិចាកមែក និងស្លឹកហើយ ក្រមរនៃដើមឈើនោះក្តី ក៏មិនបរិបូណ៌ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនបរិបូណ៌ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុទ្រុស្តសីល វិបត្តិចាកសីល ជាហេតុសាបសូន្យ ចាកសម្មាសមាធិ កាលបើសម្មាសមាធិ មិនមានហើយ ភិក្ខុវិបត្តិចាកសម្មាសមាធិ ជាហេតុសាបសូន្យ ចាកយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈមិនមានហើយ ភិក្ខុវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ជាហេតុសាបសូន្យ ចាកនិព្វិទាវិរាគៈ កាលបើនិព្វិទាវិរាគៈ មិនមានហើយ
ID: 636853888091392121
ទៅកាន់ទំព័រ៖