ព្រះត្រៃបិដក ភាគ ៤៥

​ភិក្ខុ​វិបត្តិ​ ​ចាក​និ​ព្វិ​ទា​វិ​រាគៈ​ ​ជាហេតុ​សាបសូន្យ​ ​ចាក​វិមុត្តិ​ញ្ញាណ​ទស្សន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មាន​សីល​ ​បរិបូណ៌​ដោយ​សីល​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយហេតុ​នៃ​សម្មាសមាធិ​ ​កាលបើ​មាន​សម្មាសមាធិ​ហើយ​ ​ភិក្ខុ​បរិបូណ៌​ដោយ​សម្មាសមាធិ​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយហេតុ​ ​នៃ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​មាន​ហើយ​ ​ភិក្ខុ​បរិបូណ៌​ដោយ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយហេតុ​នៃ​និ​ព្វិ​ទា​វិ​រាគៈ​ ​កាលបើ​និ​ព្វិ​ទា​វិ​រាគៈ​មាន​ហើយ​ ​ភិក្ខុ​បរិបូណ៌​ដោយ​និ​ព្វិ​ទា​វិ​រាគៈ​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយហេតុ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូចដើម​ឈើ​ដែល​បរិបូណ៌​ដោយ​មែក​ ​និង​ស្លឹក​ ​ហើយ​ក្រមរ​នៃ​ដើមឈើ​នោះ​ក្តី​ ​ក៏​បរិបូណ៌​ ​សម្បក​ក្តី​ ​ស្រាយ​ក្តី​ ​ខ្លឹម​ក្តី​ ​ក៏​បរិបូណ៌​ ​យ៉ាងណាមិញ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​អ្នកមានសីល​ ​បរិបូណ៌​ដោយ​សីល​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយហេតុ​ ​នៃ​សម្មាសមាធិ​ ​កាលបើ​សម្មាសមាធិ​មាន​ហើយ​ ​ភិក្ខុ​បរិបូណ៌​ដោយ​សម្មាសមាធិ​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយហេតុ​ ​នៃ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​មាន​ហើយ​ ​ភិក្ខុ​បរិបូណ៌​ដោយ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយហេតុ​នៃ​និ​ព្វិ​ទា​វិ​រាគៈ​ ​កាលបើ​និ​ព្វិ​ទា​វិ​រាគៈ​មាន​ហើយ​ ​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636853888282753066
ទៅកាន់ទំព័រ៖