ព្រះត្រៃបិដក ភាគ ៤៥
ភិក្ខុបរិបូណ៌ដោយនិព្វិទាវិរាគៈ ឈ្មោះថា បរិបូណ៌ដោយហេតុ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។
[៦៩] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ បានចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បានរីករាយជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏គង់ក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏មានថេរវាចានឹងព្រះសារីបុត្តដ៏មានអាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ភិក្ខុជាអ្នកពិចារណាឃើញឆាប់ ក្នុងពួកធម៌ជាកុសលផង ជាអ្នកកាន់យកនូវធម៌ ដែលខ្លួនកាន់យកដោយល្អផង កាន់យកនូវធម៌បានច្រើនផង មិនភ្លេចធម៌ ដែលខ្លួនកាន់យកហើយផង តើដោយហេតុប៉ុន្មានហើយ។ ព្រះសារីបុត្តមានថេរវាចាថា អានន្ទដ៏មានអាយុ ជាពហុស្សូតស្រាប់ហើយ ចូរអានន្ទដ៏មានអាយុ សំដែង (ខ្លួនឯង) ចុះ។ ព្រះអានន្ទ មានថេរវាចាថា ម្នាលអាវុសោសារីបុត្ត បើដូច្នោះ លោកចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ ខ្ញុំនឹងសំដែង។ ព្រះសារីបុត្តដ៏មានអាយុ ក៏បានទទួលស្តាប់ថេរវាចាព្រះអានន្ទដ៏មានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទដ៏មានអាយុ មានថេរវាចា យ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ភិក្ខុក្នុងសាសនានេះ
ID: 636853888516576440
ទៅកាន់ទំព័រ៖