ព្រះត្រៃបិដក ភាគ ៤៥

ជា​អ្នក​ឈ្លាស​ក្នុង​អត្ថ​ផង​ ​ឈា្ល​សក្នុង​ធម៌​ផង​ ​ឈ្លាស​ក្នុង​ប្រភេទ​អក្សរ​ផង​ ​ឈ្លាស​ក្នុង​ភាសា​ផង​ ​ឈ្លាស​ទាំង​ដើម​ ​ទាំង​ចុង​(​១​)​ ​(​នៃ​អត្ថ​ ​និង​ធម៌​ជាដើម​)​ ​ផង​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ភិក្ខុ​ជា​អ្នក​ពិចារណា​ឃើញ​ឆាប់​ ​ក្នុង​ពួក​កុសលធម៌​ផង​ ​ជា​អ្នក​កាន់​យក​នូវ​ធម៌​ ​ដែល​ខ្លួន​កាន់​យក​ដោយ​ល្អ​ផង​ ​កាន់​យក​នូវ​ធម៌​បាន​ច្រើន​ផង​ ​មិន​ភ្លេចធម៌​ ​ដែល​ខ្លួន​កាន់​យក​ហើយ​ផង​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​ ​ព្រះ​សារីបុត្ត​ ​មាន​ថេរ​វាចា​ថា​ ​ម្នាល​អាវុសោ​ ​អស្ចារ្យ​ណាស់​ ​ម្នាល​អាវុសោ​ ​ចំឡែក​ណាស់​ ​ពាក្យ​ដែល​អានន្ទ​ដ៏​មាន​អាយុ​ពោល​មក​ហើយ​នេះ​ ​ជា​សុភាសិត​ប្រាកដ​ ​មួយទៀត​ ​យើង​នឹង​ចាំទុក​ ​នូវ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ជា​អ្នក​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ ​គឺ​អានន្ទ​ដ៏​មាន​អាយុ​ ​ជា​អ្នក​ឈ្លាស​ក្នុង​អត្ថ​ ​១​ ​ឈ្លាស​ក្នុង​ធម៌​ ​១​ ​ឈ្លាស​ក្នុង​អក្ខរប្បភេទ​ ​១​ ​ឈ្លាស​ក្នុង​ភាសា​ ​១​ ​ឈ្លាស​ទាំង​ដើម​ទាំង​ចុង​ ​១​។​ ​
​(​១​)​ ​ឈ្លាស​ត្រង់​ខាងដើម​ ​និង​ខាងចុង​នោះ​ ​មាន​ ​៥​ ​យ៉ាង​ ​គឺ​ឈ្លាស​ទាំង​អដ្ឋកថា​ខាងដើម​ ​និង​អដ្ឋកថា​ខាងចុង​ ​១​ ​ឈ្លាស​ទាំង​បាលី​ខាងដើម​ ​និង​បាលី​ខាងចុង​ ​១​ ​ឈ្លាស​ទាំង​បទ​ខាងដើម​ ​និង​បទ​ខាងចុង​ ​១​ ​ឈ្លាស​ទាំង​អក្សរ​ខាងដើម​ ​និង​អក្សរ​ខាងចុង​ ​១​ ​ឈ្លាស​ទាំង​អនុសន្ធិ​ខាងដើម​ ​និង​អនុសន្ធិ​ខាងចុង​ ​១​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636853888830874417
ទៅកាន់ទំព័រ៖