ព្រះត្រៃបិដក ភាគ ៤៥
[៧០] សម័យ ១ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះឯង ព្រះភទ្ទជិដ៏មានអាយុ បានចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បានរីករាយជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ គួររីករាយ និងពាក្យគួររលឹកហើយ ក៏គង់ក្នុងទីសមគួរ។ លុះព្រះភទ្ទជិដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ព្រះអានន្ទដ៏មានអាយុ ក៏មានថេរវាចា យ៉ាងនេះថា ម្នាលអាវុសោភទ្ទជិ ការឃើញដូចម្តេច ដែលប្រសើរលើសជាងការឃើញទាំងឡាយ ការស្តាប់ដូចម្តេច ដែលប្រសើរ លើសជាងការស្តាប់ទាំងឡាយ សុខដូចម្តេច ដែលប្រសើរលើសជាងសុខទាំងឡាយ ការសំគាល់ដូចម្តេច ដែលប្រសើរលើសជាងការសំគាល់ទាំងឡាយ ទីកើតដូចម្តេច ដែលប្រសើរលើសជាងទីកើតទាំងឡាយ។ ព្រះភទ្ទជិដ៏មានអាយុ មានថេរវាចាតបថា ម្នាលអាវុសោ មានព្រហ្មដែលជាអ្នកគ្របសង្កត់ (លើព្រហ្មឯទៀត) ដែលព្រហ្មឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន។ បុគ្គលណាឃើញនូវព្រហ្មនោះ ការឃើញនេះ ឈ្មោះថា ប្រសើរលើសជាងការឃើញទាំងឡាយ។ ម្នាលអាវុសោ មានពួកទេវតា ឈ្មោះអាភស្សរៈ
ID: 636853889044656644
ទៅកាន់ទំព័រ៖