ព្រះត្រៃបិដក ភាគ ៤៥
ជ្រួតជ្រាប ស្កប់ស្កល់ ដោយសេចក្តីសុខ ពួកទេវតាទាំងនោះ តែងបន្លឺឡើងនូវឧទាន ក្នុងកាលម្តងៗ ថា ឱហ្ន៎ ចំជាសុខ ចំជាសុខមែន។ បុគ្គលណា ឮសំឡេងនោះ ការឮនេះ ឈ្មោះថា ប្រសើរលើសជាងការឮទាំងឡាយ។ ម្នាលអាវុសោ មានពួកទេវតា ឈ្មោះសុភកិណ្ហៈ ពួកទេវតាទាំងនោះ ត្រេកអរតែនឹងសេចក្តីស្ងប់ សោយសេចក្តីសុខ សុខនេះឈ្មោះថា ប្រសើរលើសជាងសុខទាំងឡាយ។ ម្នាលអាវុសោ មានពួកទេវតា ដែលទៅកើតក្នុងអាកិញ្ចញ្ញាយតនភព សេចក្តីសំគាល់ (របស់ពួកទេវតា) នេះ ឈ្មោះថា ប្រសើរលើសជាងសេចក្តីសំគាល់ទាំងឡាយ។ ម្នាលអាវុសោ មានពួកទេវតា ដែលទៅកើតក្នុងនេវសញ្ញានាសញ្ញាយតនភពនេះ ឈ្មោះថាប្រសើរលើសជាងភពទាំងឡាយ។ សំដីព្រះភទ្ទជិដ៏មានអាយុនេះ សមគ្នានឹងសំដីរបស់ជនច្រើន។ អានន្ទដ៏មានអាយុ ជាពហុស្សូតស្រាប់ហើយ ចូរអានន្ទដ៏មានអាយុ សំដែង (ខ្លួនឯង) ចុះ។ ម្នាលអាវុសោ ភទ្ទជិ បើដូច្នោះ អ្នកចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ ខ្ញុំនឹងសំដែង។ ព្រះភទ្ទជិដ៏មានអាយុ បានទទួលស្តាប់ថេរវាចាព្រះអានន្ទដ៏មានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទដ៏មានអាយុ បានសំដែងយ៉ាងនេះថា ម្នាលអាវុសោ បុគ្គលឃើញយ៉ាងណា ដែលជាហេតុឲ្យអាសវៈទាំងឡាយ អស់ទៅដោយលំដាប់
ID: 636853889366035026
ទៅកាន់ទំព័រ៖