ព្រះត្រៃបិដក ភាគ ៤៥

​ការ​ឃើញ​នេះ​ ​ឈ្មោះថា​ ​ប្រសើរ​ជាង​ការ​ឃើញ​ទាំងឡាយ​។​ ​បុគ្គល​ស្តាប់​យ៉ាងណា​ ​ដែ​ស​ជាហេតុ​ឲ្យ​អាសវៈ​ទាំងឡាយ​ ​អស់​ទៅ​ដោយលំដាប់​ ​ការ​ស្តាប់​នេះ​ឈ្មោះថា​ ​ប្រសើរ​លើស​ជាង​ការ​ស្តាប់​ទាំងឡាយ​។​ ​បុគ្គល​បាន​សុខ​យ៉ាងណា​ ​ដែល​ជាហេតុ​ឲ្យ​អាសវៈ​ទាំងឡាយ​ ​អស់​ទៅ​ដោយលំដាប់​ ​សុខ​នេះ​ឈ្មោះថា​ ​ប្រសើរ​លើស​ជាង​សុខ​ទាំងឡាយ​។​ ​បុគ្គល​មាន​សេចក្តី​សំគាល់​យ៉ាងណា​ ​ដែល​ជាហេតុ​ឲ្យ​អាសវៈ​ទាំងឡាយ​ ​អស់​ទៅ​ដោយលំដាប់​ ​សេចក្តី​សំគាល់​នេះ​ ​ឈ្មោះថា​ ​ប្រសើរ​លើស​ជាង​ ​សេចក្តី​សំគាល់​ទាំងឡាយ​។​ ​បុគ្គល​កើត​យ៉ាងណា​ ​ដែល​ជាហេតុ​ឲ្យ​អាសវៈ​ទាំងឡាយ​ ​អស់​ទៅ​ដោយលំដាប់​ ​ទី​កើត​នេះ​ឈ្មោះថា​ ​ប្រសើរ​លើស​ជាង​ទី​កើត​ទាំងឡាយ​។​

​ចប់​ ​អាឃាត​វគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​អាឃាត​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ធម៌​សម្រាប់​កំចាត់​បង់​នូវ​គំនុំ​ ​២លើក​ ​ភិក្ខុ​គួរ​សាកច្ឆា​ ​១​ ​ភិក្ខុ​គួរ​ដល់​សាជី​វៈ​ ​១​ ​ការ​បុច្ឆា​ ​១​ ​ការ​ចូល​សញ្ញា​វេទយិត​និរោធ​ ​១​ ​ការដាស់តឿន​ ​១​ ​ភិក្ខុ​វិបត្តិ​ចាក​សីល​ ​១​ ​ការពិចារណា​ធម៌​ ​១​ ​រឿង​ព្រះ​ភទ្ទ​ជិ​ ​១​។
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636853889598688333
ទៅកាន់ទំព័រ៖