ព្រះត្រៃបិដក ភាគ ៤៥

​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​ក្លៀវក្លា​។​
 [​៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ជា​អ្នក​មិន​ក្លៀវក្លា​ ​នៅ​គ្រប់គ្រង​ផ្ទះ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ឧបាសក​ជា​អ្នកសម្លាប់​សត្វ​ ​១​។​បេ​។​ ​ជា​អ្នកផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ជាទី​តាំង​ ​នៃ​សេចក្តី​ធ្វេសប្រហែស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ជា​អ្នក​មិន​ក្លៀវក្លា​ ​នៅ​គ្រប់គ្រង​ផ្ទះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ជា​អ្នក​ក្លៀវក្លា​ ​នៅ​គ្រប់គ្រង​ផ្ទះ​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ឧបាសក​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​១​។​បេ​។​ ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​ប្រកបដោយ​ធម៌​ ​៥យ៉ាងនេះ​ឯង​ ​ជា​អ្នក​ក្លៀវក្លា​ ​នៅ​គ្រប់គ្រង​ផ្ទះ​។​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636853890233394636
ទៅកាន់ទំព័រ៖