ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​គហបតី​ ​បុគ្គល​មិនបាន​លះបង់​នូវ​ភ័យ​ ​នូវ​ពៀរ​ ​៥​ ​យ៉ាង​ ​ហៅថា​ ​ជា​អ្នក​ទ្រុស្តសីល​ផង​ ​តែង​ទៅ​កើត​ក្នុង​នរក​ផង​។​ ​ពៀរ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​បាណាតិបាត​ ​១​ ​អទិន្នាទាន​ ​១​ ​កា​មេ​សុ​មិច្ឆាចារ​ ​១​ ​មុសាវាទ​ ​១​ ​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​១​។​ ​ម្នាល​គហបតី​ ​បុគ្គល​មិនបាន​លះ​នូវ​ភ័យ​ ​នូវ​ពៀរ​ ​៥​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​ជា​អ្នក​ទ្រុស្តសីល​ផង​ ​តែង​ទៅ​កើត​ក្នុង​នរក​ផង​។​ ​ម្នាល​គហបតី​ ​បុគ្គល​បាន​លះ​នូវ​ភ័យ​ ​នូវ​ពៀរ​ ​៥​ ​យ៉ាង​ ​ហៅថា​ ​ជា​អ្នកមានសីល​ផង​ ​តែង​ទៅ​កើត​ក្នុង​សុគតិ​ផង​។​ ​ពៀរ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​បាណាតិបាត​ ​១​ ​អទិន្នាទាន​ ​១​ ​កា​មេ​សុ​មិច្ឆាចារ​ ​១​ ​មុសាវាទ​ ​១​ ​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​១​។​ ​ម្នាល​គហបតី​ ​បុគ្គល​លះ​នូវ​ភ័យ​ ​នូវ​ពៀរ​ ​៥​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​ជា​អ្នកមានសីល​ផង​ ​តែង​ទៅ​កើត​ក្នុង​សុគតិ​ផង​។​ ​ម្នាល​គហបតី​ ​បុគ្គល​អ្នកសម្លាប់​សត្វ​ ​តែង​បាន​នូវ​ភ័យ​ ​នូវ​ពៀរ​ជា​បច្ចុប្បន្ន​ផង​ ​បាន​នូវ​ភ័យ​ ​នូវ​ពៀរ​ទៅខាងមុខ​ផង​ ​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​ ​ព្រោះ​បច្ច័យ​ ​គឺ​ ​បាណាតិបាត​ណា​ ​បុគ្គល​វៀរចាក​បាណាតិបាត​នោះ​ហើយ​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636853890613306366
ទៅកាន់ទំព័រ៖