ព្រះត្រៃបិដក ភាគ ៤៥
នរៈណា សម្លាប់សត្វផង និយាយពាក្យកុហកផង កាន់យកទ្រព្យ ដែលគេមិនបានឲ្យក្នុងលោកផង ក្បត់នឹងប្រពន្ធជនដទៃផង ប្រកបនូវការផឹកសុរា និងមេរ័យផង នរៈអ្នកមិនបានលះនូវពៀរ ៥ យ៉ាងនោះ ហៅថា ជាអ្នកទ្រុស្តសីល ជាអ្នកអ័ប្បឥតបញ្ញា លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក។ នរៈណា មិនសម្លាប់សត្វ មិននិយាយកុហក មិនកាន់យកទ្រព្យ ដែសគេមិនបានឲ្យក្នុងលោក មិនក្បត់នឹងប្រពន្ធជនដទៃ និងមិនប្រកបនូវការផឹកសុរា និងមេរ័យ នរៈអ្នកបានលះនូវពៀរ ៥ យ៉ាងនោះ ហៅថា ជាអ្នកមានសីល ជាអ្នកប្រកបដោយបញ្ញា លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងសុគតិ។
[៧៥] ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា ចណ្ឌាលឧបាសកផង ឈ្មោះថា មលឧបាសកផង ឈ្មោះថា បដិកិដ្ឋឧបាសកផង។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺ ឧបាសក ជាអ្នកមិនមានសទ្ធា ១ ជាអ្នកទ្រុស្តសីល ១
ID: 636853891048231242
ទៅកាន់ទំព័រ៖