ព្រះត្រៃបិដក ភាគ ៤៥

​ប្រកាន់​មង្គល​ភ្ញាក់ផ្អើល​ ​១​ ​ជឿ​តែម​ង្គល​ ​មិន​ជឿ​កម្ម​ ​១​ ​សែ្វ​ងរ​ក​ទក្ខិណេយ្យ​បុគ្គល​ ​ខាងក្រៅ​ពុទ្ធសាសនា​ ​ហើយ​ធ្វើបុណ្យ​នឹង​ទក្ខិណេយ្យ​បុគ្គល​នោះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​ប្រកប​ ​ដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ចណ្ឌាល​ឧបាសក​ផង​ ​ឈ្មោះថា​ ​មល​ឧបាសក​ផង​ ​ឈ្មោះថា​ ​បដិ​កិ​ដ្ឋ​ឧបាសក​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ឈ្មោះថា​ ​រតន​ឧបាសក​ផង​ ​ឈ្មោះថា​ ​បទុម​ឧបាសក​ផង​ ​ឈ្មោះថា​ ​បុណ្ឌរីក​ឧបាសក​ផង​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ឧបាសក​ជា​អ្នកមាន​សទ្ធា​ ​១​ ​ជា​អ្នកមានសីល​ ​១​ ​ជា​អ្នក​មិន​ប្រកាន់​មង្គល​ភ្ញាក់ផ្អើល​ ​១​ ​ជឿ​តែ​កម្ម​ ​មិន​ជឿ​មង្គល​ ​១​ ​មិន​ស្វែងរក​ទក្ខិណេយ្យ​បុគ្គល​ ​ខាងក្រៅ​ពុទ្ធសាសនា​ ​ធ្វើបុណ្យ​តែ​ក្នុង​ពុទ្ធសាសនា​នេះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​រតន​ឧបាសក​ផង​ ​ឈ្មោះថា​ ​បទុម​ឧបាសក​ផង​ ​ឈ្មោះថា​ ​បុណ្ឌរីក​ឧបាសក​ផង​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636853891254473039
ទៅកាន់ទំព័រ៖