ព្រះត្រៃបិដក ភាគ ៤៥

 ​[​៧៦​]​ ​គ្រានោះ​ ​អនាថបិណ្ឌិក​គហបតី​ ​មាន​ឧបាសក​ប្រមាណ​ប្រាំ​រយ​ ​ជា​បរិវារ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មា​នព្រ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​អនាថបិណ្ឌិក​គហបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ ​យ៉ាងនេះ​ថា​ ​ម្នាល​គហបតី​ ​ពួក​អ្នក​បាន​ទំនុកបម្រុង​ភិក្ខុសង្ឃ​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ហើយ​។​ ​ម្នាល​គហបតី​ ​ពួក​អ្នក​មិន​គួរ​ធ្វើ​សេចក្តី​ត្រេកអរ​ ​ដោយ​គ្រាន់តែ​គិតថា​ ​ពួក​យើង​បាន​ទំនុកបម្រុង​ភិក្ខុសង្ឃ​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ប៉ុណ្ណោះ​ឡើយ​។​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​ពួក​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ពួក​យើង​នឹង​បាន​ចូលកាន់​បីតិ​ ​ដ៏​ស្ងប់ស្ងាត់​ ​ក្នុង​កាល​ដ៏​គួរ​។​ ​ម្នាល​គហបតី​ ​ពួក​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ឯង​។​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​នេះ​ ​ពេញជា​សុភាសិត​ ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636853891421942617
ទៅកាន់ទំព័រ៖