ព្រះត្រៃបិដក ភាគ ៤៥

​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​គហបតី​ ​ពួក​អ្នក​បាន​ទំនុកបម្រុង​ភិក្ខុសង្ឃ​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ហើយ​។​ ​ម្នាល​គហបតី​ ​ពួក​អ្នក​មិន​គួរ​ធ្វើ​សេចក្តី​ត្រេកអរ​ ​ដោយ​គ្រាន់តែ​គិតថា​ ​ពួក​យើង​បាន​ទំនុកបម្រុង​ភិក្ខុសង្ឃ​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ប៉ុណ្ណោះ​ឡើយ​។​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​ពួក​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ពួក​យើង​នឹង​បាន​ចូលកាន់​បីតិ​ ​ដ៏​ស្ងប់ស្ងាត់​ក្នុង​កាល​ដ៏​គួរ​។​ ​ម្នាល​គហបតី​ ​ពួក​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សម័យ​ណា​ ​អរិយ​សាវក​ ​បាន​ចូលកាន់​បីតិ​ ​ដ៏​ស្ងប់ស្ងាត់​ ​សម័យ​នោះ​ ​ហេតុ​ ​៥​ ​យ៉ាង​ ​មិន​មានដល់​អរិយ​សាវក​នោះ​ឡើយ​ ​គឺ​ទុក្ខ​ ​ទោមនស្ស​ណា​ ​ដែល​ជា​គ្រឿង​ប្រកបដោយ​កាម​ ​របស់​អរិយ​សាវក​នោះ​ ​ទុក្ខ​ ​ទោមនស្ស​នោះ​ ​មិន​មានដល់​អរិយ​សាវក​នោះ​ ​ក្នុង​សម័យ​នោះ​ ​១​ ​សុខ​ ​សោមនស្ស​ណា​ ​ដែល​ប្រកបដោយ​កាម​ ​របស់​អរិយ​សាវក​នោះ​ ​សុខ​ ​សោមនស្ស​នោះ​ ​មិន​មានដល់​អរិយ​សាវក​នោះ​ ​ក្នុង​សម័យ​នោះ​ ​១​ ​ទុក្ខ​ ​ទោមនស្ស​ណា​ ​ដែល​ប្រកបដោយ​អកុសល​ ​របស់​អរិយ​សាវក​នោះ​ ​ទុក្ខទោមនស្ស​នោះ​ ​មិន​មានដល់​អរិយ​សាវក​នោះ​ ​ក្នុង​សម័យ​នោះ​ ​១​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636853891608663297
ទៅកាន់ទំព័រ៖