ព្រះត្រៃបិដក ភាគ ៤៥
សុខ សោមនស្សណា ដែលប្រកបដោយអកុសល របស់អរិយសាវកនោះ សុខ សោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១ ទុក្ខ ទោមនស្សណា ដែសប្រកបដោយកុសល របស់ អរិយសាវកនោះ ទុក្ខ ទោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១។ បពិត្រព្រះអង្គដ៏ចំរើនសម័យណា អរិយសាវក បានចូលកាន់បីតិដ៏ស្ងប់ស្ងាត់ សម័យនោះ ហេតុ ៥ យ៉ាងនេះ មិនមានដល់អរិយសាវកនោះឡើយ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត សម័យណា អរិយសាវក បានចូលកាន់បីតិ ដ៏ស្ងប់ស្ងាត់ សម័យនោះ ហេតុ ៥ យ៉ាង មិនមានដល់អរិយសាវកនោះឡើយ គឺទុក្ខ ទោមនស្សណា ដែលប្រកបដោយកាម របស់អរិយសាវកនោះ ទុក្ខ ទោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១ សុខ សោមនស្សណា ដែលប្រកបដោយកាម របស់អរិយសាវកនោះ សុខ សោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១ ទុក្ខ ទោមនស្សណា ដែលប្រកបដោយអកុសល របស់អរិយសាវកនោះ ទុក្ខ ទោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១
ID: 636853891789253626
ទៅកាន់ទំព័រ៖