ព្រះត្រៃបិដក ភាគ ៤៥

 [​៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ជា​អ្នក​ត្រេច​ទៅ​បាន​ ​ក្នុង​ទិស​ទាំង​ ​៤​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​ប្រកបដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​ទោះ​មាន​ប្រមាណ​តិច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​១​ ​អ្នក​ស្តាប់​ច្រើន​ ​ចាំ​រឿង​ដែល​ស្តាប់​ហើយ​ ​ចាំ​មិន​ភ្លេច​ ​នូវ​រឿង​ដែល​ស្តាប់​ហើយ​ ​ពួក​ធម៌​ណា​ ​ពីរោះ​ខាងដើម​ ​ពីរោះ​កណ្តាល​ ​ពីរោះ​ខាងចុង​ ​ប្រកាស​ព្រហ្មចរិយៈ​ ​ព្រមទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ​ ​បរិសុទ្ធ​ពេញលេញ​អស់ជើង​ ​ភិក្ខុ​នោះ​ ​បាន​ស្តាប់ធម៌​ ​មាន​សភាព​យ៉ាងនោះ​ច្រើន​ ​ចាំស្ទាត់​ ​រត់មាត់​ ​យល់​ច្បាស់​ដោយចិត្ត​ ​ចាក់ធ្លុះ​ល្អ​ដោយ​ប្រាជ្ញា​ ​១​ ​ជា​អ្នក​សន្តោស​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​តាម​បាន​ ​១​ ​ជា​អ្នក​បាន​តាម​សេចក្តី​ប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​មិន​ក្រ​ ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ដ៏​ក្រៃលែង​ ​ជា​គ្រឿង​នៅ​សប្បាយ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ជា​អ្នក​បាន​ដល់​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​ក្ស័យ​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​នេះឯង​ ​ទើប​ឈ្មោះថា​ ​ជា​អ្នក​ត្រេច​ទៅ​បាន​ ​ក្នុង​ទិស​ទាំង​ ​៤​។​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636853861552724196
ទៅកាន់ទំព័រ៖