ព្រះត្រៃបិដក ភាគ ៤៥

​សុខ​ ​សោមនស្ស​ណា​ ​ដែល​ប្រកបដោយ​អកុសល​ ​របស់​អរិយ​សាវក​នោះ​ ​សុខ​ ​សោមនស្ស​នោះ​ ​មិន​មានដល់​អរិយ​សាវក​នោះ​ ​ក្នុង​សម័យ​នោះ​ ​១​ ​ទុក្ខ​ ​ទោមនស្ស​ណា​ ​ដែល​ប្រកបដោយ​កុសល​ ​របស់​អរិយ​សាវក​នោះ​ ​ទុក្ខ​ ​ទោមនស្ស​នោះ​ ​មិន​មានដល់​អរិយ​សាវក​នោះ​ ​ក្នុង​សម័យ​នោះ​ ​១​។​ ​ម្នាល​សារីបុត្ត​ ​សម័យ​ណា​ ​អរិយ​សាវក​បាន​ចូលកាន់​បីតិ​ ​ដ៏​ស្ងប់ស្ងាត់​ ​សម័យ​នោះ​ ​ហេតុ​ ​៥​ ​យ៉ាងនេះ​ឯង​ ​មិន​មានដល់​អរិយ​សាវក​នោះ​ឡើយ​។​ ​
 [​៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជំនួញ​ ​៥​ ​យ៉ាងនេះ​ ​ឧបាសក​មិន​គួរ​ធ្វើ​ឡើយ​។​ ​ជំនួញ​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​ជួញ​គ្រឿង​សស្រា្ត​វុធ​ ​១​ ​ការ​ជួញ​មនុស្ស​ ​១​ ​ការ​ជួញ​ ​(​សត្វ​ដែលគេ​សម្លាប់​យក​)​ ​សាច់​ ​១​ ​ការ​ជួញ​គ្រឿងស្រវឹង​ ​១​ ​ការ​ជួញ​ថ្នាំពិស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជំនួញ​ ​៥​ ​ប្រការ​នេះឯង​ ​ឧបាសក​មិន​គួរ​ធ្វើ​ឡើយ​។​
 [​៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​អ្នក​ទាំងឡាយ​ ​ដែល​ឃើញ​ ​ដែល​ឮ​ថា​ ​បុរស​នេះ​ ​បាន​លះ​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​ស្តេច​ទាំងឡាយ​ ​ចាប់​បុរស​នោះ​ហើយ​ ​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636853892102001515
ទៅកាន់ទំព័រ៖