ព្រះត្រៃបិដក ភាគ ៤៥

​សម្លាប់​ ​ចង​ ​បណ្តេញ​ ​ឬ​ធ្វើឲ្យ​គួរ​តាម​ទោស​ ​ព្រោះហេតុតែ​វៀរចាក​បាណាតិបាត​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នោះ​ ​មិនដែល​មាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​តថាគត​ ​ក៏​មិនដែល​ឃើញ​ ​មិនដែល​ឮ​ហេតុ​នុ៎ះ​ថា​ ​បុរស​នេះ​ ​បាន​លះបង់​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​ស្តេច​ទាំងឡាយ​ ​ចាប់​នូវ​បុរស​នោះ​ហើយ​ ​សម្លាប់​ ​ចង​ ​បណ្តេញ​ ​ឬ​ធ្វើឲ្យ​គួរ​តាម​ទោស​ ​ព្រោះហេតុតែ​វៀរចាក​បាណាតិបាត​ដែរ​។​ ​មួយទៀត​ ​អ្នកផង​តែង​ដឹង​នូវ​បាបកម្ម​ ​របស់​បុរស​នោះ​ថា​ ​បុរស​នេះ​ ​សម្លាប់​ប្រុស​ ​ឬ​ស្រី​ ​ចាក​ជីវិត​ ​ស្តេច​ទាំងឡាយ​ ​ចាប់​បុរស​នោះ​ ​សម្លាប់​ ​ចង​ ​បណ្តេញ​ ​ឬ​ធ្វើឲ្យ​សមគួរ​តាម​ទោស​ ​ព្រោះហេតុតែ​បាណាតិបាត​។​ ​អ្នក​ទាំងឡាយ​ ​ដែល​ឃើញ​ ​ដែល​ឮ​បែបនេះ​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ដែល​ឃើញ​ ​ដែល​ឮ​រួចមក​ហើយ​ ​គង់​នឹង​ឮត​ទៅទៀត​មិនខាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ ​ថាដូចម្តេច​ ​អ្នក​ទាំងឡាយ​ ​ដែល​ឃើញ​ ​ដែល​ឮ​ថា​ ​បុរស​នេះ​ ​បាន​លះ​នូវ​អទិន្នាទាន​ ​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636853892264350800
ទៅកាន់ទំព័រ៖