ព្រះត្រៃបិដក ភាគ ៤៥
វៀរចាកអទិន្នាទាន ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែវៀរចាកអទិន្នាទាន ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនដែលបានឃើញ មិនដែលបានឮសោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ទោះបីតថាគត ក៏មិនដែលបានឃើញ មិនដែលបានឮ នូវហេតុនុ៎ះថា បុរសនេះ បានលះអទិន្នាទាន វៀរចាកអទិន្នាទាន សេ្តចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែវៀរចាកអទិន្នាទានដែរ។ មួយទៀត អ្នកផងតែងដឹងនូវបាបកម្មរបស់បុរសនោះថា បុរសនេះ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ក្នុងស្រុក ឬក្នុងព្រៃ ដោយចំណែកនៃចិត្តលួច ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែអទិន្នាទាន។ អ្នកទាំងឡាយ ដែលបានឃើញ ឬបានឮបែបយ៉ាងនេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គបានឃើញ បានឮរួចមកហើយ គង់នឹងឮតទៅទៀតមិនខាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកទាំងឡាយ ដែលបានឃើញ បានឮថា
ID: 636853892440880897
ទៅកាន់ទំព័រ៖