ព្រះត្រៃបិដក ភាគ ៤៥

​បុរស​នេះ​ ​បាន​លះបង់​នូវ​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​ស្តេច​ទាំងឡាយ​ ​ចាប់​បុរស​នោះ​ ​ហើយ​សម្លាប់​ ​ចង​ ​បណ្តេញ​ ​ឬ​ ​ធ្វើតាម​ទោស​ ​ព្រោះហេតុតែ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនដែល​បានឃើញ​ ​មិនដែល​បានឮ​សោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​តថាគត​ ​ក៏​មិនដែល​បានឃើញ​ ​មិនដែល​បានឮ​ ​នូវ​ហេតុ​នុ៎ះ​ថា​ ​បុរស​នេះ​បាន​លះបង់​ ​នូវ​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​ស្តេច​ទាំងឡាយ​ ​ចាប់​បុរស​នោះ​ហើយ​ ​សម្លាប់​ ​ចង​ ​បណ្តេញ​ ​ឬ​ធ្វើតាម​ទោស​ ​ព្រោះហេតុតែ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ដែរ​។​ ​មួយទៀត​ ​អ្នកផង​ ​តែង​ដឹង​នូវ​បាបកម្ម​ ​របស់​បុរស​នោះ​ថា​ ​បុរស​នេះ​ ​ដល់​នូវ​សេចក្តី​ប្រព្រឹត្តិ​ក្នុង​ពួក​ស្រ្តី​ ​នៃជ​នដ​ទៃ​ ​និង​ពួក​កុមារី​ ​នៃជ​នដ​ទៃ​ ​ស្តេច​ទាំងឡាយ​ ​ចាប់​បុរស​នោះ​ហើយ​ ​សម្លាប់​ ​ចង​ ​បណ្តេញ​ ​ឬ​ធ្វើតាម​ទោស​ ​ព្រោះហេតុតែ​កា​មេ​សុ​មិច្ឆាចារ​។​ ​អ្នក​ទាំងឡាយ​ ​ដែល​បានឃើញ​ ​បានឮ​បែបនេះ​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​បានឃើញ​ ​បានឮ​រួចមក​ហើយ​ ​គង់​នឹង​ឮត​ទៅទៀត​ ​មិនខាន​។​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636853892606390364
ទៅកាន់ទំព័រ៖