ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ ​ថាដូចម្តេច​ ​អ្នក​ទាំងឡាយ​ ​ដែល​បានឃើញ​ ​បានឮ​ថា​ ​បុរស​នេះ​ ​បាន​លះ​មុសាវាទ​ ​វៀរចាក​មុសាវាទ​ ​ស្តេច​ទាំងឡាយ​ ​ចាប់​នូវ​បុរស​នោះ​ហើយ​ ​សម្លាប់​ ​ចង​ ​បណ្តេញ​ ​ឬ​ធើ្វ​តាម​ទោស​ ​ព្រោះហេតុតែ​វៀរចាក​មុសាវាទ​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនដែល​បានឃើញ​ ​មិនដែល​បានឮ​សោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​តថាគត​ ​ក៏​មិនដែល​បានឃើញ​ ​មិនដែល​បានឮ​ ​នូវ​ហេតុ​នុ៎ះ​ថា​ ​បុរស​នេះ​ ​បាន​លះ​មុសាវាទ​ ​វៀរចាក​មុសាវាទ​ ​ស្តេច​ទាំងឡាយ​ ​ចាប់​បុរស​នោះ​ហើយ​ ​សម្លាប់​ ​ចង​ ​បណ្តេញ​ ​ឬ​ធ្វើតាម​ទោស​ ​ព្រោះហេតុតែ​វៀរចាក​មុសាវាទ​ដែរ​។​ ​មួយទៀត​ ​អ្នកផង​តែង​ដឹង​នូវ​បាបកម្ម​ ​របស់​បុរស​នោះ​ថា​ ​បុរស​នេះ​ ​កាច់​បង់​នូវ​ប្រយោជន៍​ ​របស់​គហបតី​ ​ឬ​គហបតិ​បុត្ត​ ​ដោយ​ពាក្យ​មុសាវាទ​ ​ស្តេច​ទាំងឡាយ​ ​ចាប់​បុរស​នោះ​ហើយ​ ​សម្លាប់​ ​ចង​ ​បណ្តេញ​ ​ឬ​ធ្វើតាម​ទោស​។​ ​អ្នក​ទាំងឡាយ​ ​ដែល​បានឃើញ​ ​បានឮ​បែបនេះ​ ​ដែរ​ឬទេ​។​ ​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636853892767859600
ទៅកាន់ទំព័រ៖