ព្រះត្រៃបិដក ភាគ ៤៥
បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ ដែលបានឃើញ បានឮរួចមកហើយ គង់នឹងឮតទៅទៀតមិនខាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច អ្នកទាំងឡាយ ដែលបានឃើញ បានឮថា បុរសនេះ បានលះបង់នូវសុរាមេរយមជ្ជប្បមាទដ្ឋាន វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនដែលបានឃើញ មិនដែលបានឮសោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ទោះបីតថាគត ក៏មិនដែលបានឃើញ មិនដែលបានឮ នូវហេតុនុ៎ះថា បុរសនេះបានលះនូវសុរាមេរយមជ្ជប្បមាទដ្ឋាន វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានដែរ។ មួយទៀត អ្នកផងតែងដឹងនូវបាបកម្ម របស់បុរសនោះថា បុរសនេះ ប្រកបនូវសុរាមេរយមជ្ជប្បមាទដ្ឋានហើយ ផ្តាច់ផ្តិលនូវស្រ្តី ឬបុរសចាកជីវិត បុរសនេះ ប្រកបនូវសុរាមេរយមជ្ជប្បមាទដ្ឋានហើយ
ID: 636853892957540449
ទៅកាន់ទំព័រ៖