ព្រះត្រៃបិដក ភាគ ៤៥

​កាន់​យក​នូវ​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ក្នុង​ស្រុក​ ​ឬ​ក្នុង​ព្រៃ​ ​ដោយ​ចំណែក​នៃ​ចិត្ត​លួច​ ​បុរស​នេះ​ ​ប្រកប​នូវ​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ហើយ​ ​ដល់​នូវ​ការប្រព្រឹត្តិ​ ​ក្នុង​ពួក​ស្រី្ត​ ​នៃជ​នដ​ទៃ​ ​ក្នុង​ពួក​កុមារី​ ​នៃជ​នដ​ទៃ​ ​បុរស​នេះ​ ​ប្រកប​នូវ​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ហើយ​ ​កាច់​បង់​នូវ​ប្រយោជន៍​ ​របស់​គហបតី​ ​ឬ​គហបតី​បុត្ត​ដោយ​មុសាវាទ​ ​ស្តេច​ទាំងឡាយ​ ​ចាប់​បុរស​នោះ​ហើយ​ ​សម្លាប់​ ​ចង​ ​បណ្តេញ​ ​ឬ​ធ្វើតាម​ទោស​ ​ព្រោះហេតុតែ​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​។​ ​អ្នក​ទាំងឡាយ​ ​ដែល​បានឃើញ​ ​បានឮ​បែបនេះ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ ​បានឮ​រួចមក​ហើយ​ ​គង់​នឹង​ឮត​ទៅទៀត​ ​មិនខាន​។​
 [​៧៩​]​ ​គ្រានោះ​ ​អនាថបិណ្ឌិក​គហបតី​ ​មាន​ឧបាសក​ប្រមាណ​ប្រាំ​រយ​ជា​បរិវារ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ម្នាល​សារីបុត្ត​ ​ពួក​អ្នក​គួរ​ដឹង​នូវ​គ្រហស្ថ​នីមួយ​ ​ដែល​ស្លៀ​កស​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636853893141050945
ទៅកាន់ទំព័រ៖