ព្រះត្រៃបិដក ភាគ ៤៥

​ម្នាល​សារីបុត្ត​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អង្គ​នោះ​ ​ទ្រង់​ឆ្ងាយ​ចាក​កិលេស​ ​ទ្រង់​ត្រាស់​ដឹង​ដោយ​ប្រពៃ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ប្រសើរ​បំផុត​ ​ទ្រង់​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ដូច្នេះ​។​ ​នេះ​ជា​ការសម្រេច​សម្រាន្ត​ជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​អាស្រ័យ​នូវ​ចេតសិក​ដ៏​ខ្ពង់ខ្ពស់​ ​ទី​ ​១​ ​ដែល​អរិយ​សាវក​នោះ​ ​បាន​ជួបប្រទះ​ហើយ​ ​នាំឲ្យ​ចិត្ត​ ​ដែល​មិនទាន់​បរិសុទ្ធ​ ​ឲ្យ​បរិសុទ្ធ​ ​និង​នាំឲ្យ​ចិត្ត​ ​ដែល​មិនទាន់​ផូរផង់​ ​ឲ្យ​ផូរផង់​។​ ​ម្នាល​សារីបុត្ត​ ​មួយទៀត​ ​អរិយ​សាវក​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ថា​ ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ ​គប្បី​ឃើញច្បាស់​ដោយខ្លួនឯង​ ​ជា​ធម៌​ឲ្យផល​មិន​រង់ចាំ​កាល​ ​ជា​ធម៌​គួរ​ហៅ​បុគ្គល​ដទៃ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​ជា​ធម៌​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ដែល​វិញ្ញូ​ជន​ ​គប្បី​ដឹង​ដោយខ្លួនឯង​។​ ​នេះ​ជា​ការសម្រេច​សម្រាន្ត​ជា​សុខ​ក្នុង​បច្ចុប្បន្ន​ ​ដ៏​ប្រកបដោយ​ចេតសិក​ដ៏​ខ្ពង់ខ្ពស់​ ​ទី២​ ​ដែល​អរិយ​សាវក​នោះ​ ​បាន​ជួបប្រទះ​ហើយ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636853893488820836
ទៅកាន់ទំព័រ៖