ព្រះត្រៃបិដក ភាគ ៤៥

 [​១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ទើប​គួរ​អាស្រ័យ​សេនាសនៈ​ ​ស្ងាត់​ ​ជា​ព្រៃ​ដែល​មិនមែន​ជាទី​ឧបចារៈ​ ​របស់​មនុស្ស​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​។​បេ​។​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​១​ ​ជា​ពហុស្សូត​។​បេ​។​ ​ចាក់ធ្លុះ​ល្អ​ដោយ​ប្រាជ្ញា​ ​១​ ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​។​បេ​។​ ​មាន​កំឡាំង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ​មិន​បោះបង់​ធុរៈ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​១​ ​ជា​អ្នក​បាន​តាម​សេចក្តី​ប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​មិន​ក្រ​ ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​អាស្រ័យ​ចិត្ត​ដ៏​ក្រៃលែង​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ជា​អ្នក​បាន​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​ក្ស័យ​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ទើប​គួរ​អាស្រ័យ​សេនាសនៈ​ស្ងាត់​ ​ជា​ព្រៃ​ដែល​មិនមែន​ជាទី​ឧបចារៈ​របស់​មនុស្ស​។​

​ចប់​ ​ផាសុវិហារ​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636853861862161895
ទៅកាន់ទំព័រ៖