ព្រះត្រៃបិដក ភាគ ៤៥

​បើ​អ្នកប្រាជ្ញ​ ​ឃើញ​ភ័យ​ក្នុង​នរក​ហើយ​ ​ត្រូវ​វៀរបាប​ទាំងឡាយ​ ​សមាទាន​នូវ​អរិយធម៌​ ​(​សីល​ ​៥​)​។​ ​កាលបើ​មាន​សេចក្តី​ព្យាយាម​ ​មិន​ត្រូវ​បៀតបៀន​សត្វ​ទាំងឡាយ​ផង​ ​កាល​ដឹង​ ​មិន​ត្រូវ​និយាយ​កុហក​ផង​ ​មិន​ត្រូវ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ផង​ ​ត្រូវ​សន្តោស​តែ​នឹង​ភរិយា​របស់​ខ្លួន​ ​មិន​ត្រូវ​ត្រេកត្រអាល​នឹង​ភរិយា​របស់​ជន​ដទៃ​ផង​ ​មិន​ត្រូវ​ផឹក​មេរ័យ​ ​និង​សុរា​ ​ដែល​នាំ​ចិត្ត​ឲ្យ​វង្វេង​ផង​។​ ​បុគ្គល​គួរ​រលឹក​ ​នូវ​ព្រះសម្ពុទ្ធ​ផង​ ​ត្រិះរិះ​នូវ​ធម៌​ឲ្យ​រឿយ​ៗ​ផង​ ​ចំរើន​ចិត្ត​ដែល​ជា​ប្រយោជន៍​ ​មិន​មាន​ព្យាបាទ​ ​ដើម្បី​ប្រយោជន៍​ដល់​ទេវលោក​ផង​។​ ​កាលបើ​មាន​ទេយ្យធម៌​គ្រប់គ្រាន់​ ​បុគ្គល​អ្នក​ត្រូវការ​បុណ្យ​ ​អ្នក​ស្វែងរក​បុណ្យ​ ​បាន​ឲ្យ​ទាន​ ​ចំពោះ​ពួកសប្បុរស​ជាមុន​ហើយ​ ​ទាន​នោះ​ ​ជា​ទាន​មានផល​បរិបូណ៌​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​នឹង​សំដែង​នូវ​ពួកសប្បុរស​ ​អ្នក​ចូរ​ស្តាប់​តថាគត​ចុះ​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636853894146098430
ទៅកាន់ទំព័រ៖