ព្រះត្រៃបិដក ភាគ ៤៥

​គោឈ្មោល​កើត​ក្នុង​មេគោ​ណាមួយ​ ​ទោះ​សម្បុរ​ខ្មៅ​ក្តី​ ​សក្តី​ ​ក្រហម​ក្តី​ ​លឿង​ក្តី​ ​ពព្រុស​ក្តី​ ​មាន​រូបប្រហែល​នឹង​កូន​របស់​ខ្លួន​ក្តី​ ​ប្រ​ផែះ​ក្តី​ ​ដែលគេ​បង្វឹក​បាន​បទ​ហើយ​ ​ជា​សត្វ​អាច​នាំទៅ​នូវ​ធុរៈ​បាន​ ​បរិបូណ៌​ដោយ​កំឡាំង​ ​មាន​ល្បឿន​ដ៏​ពូកែ​ ​ពួក​ជន​ទឹម​គោ​នោះ​ ​ក្នុង​ភារៈ​ ​គេ​មិន​រើសអើង​សម្បុរ​ ​នៃ​គោ​នោះ​ឡើយ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​បុគ្គល​មានមារយាទ​ល្អ​ ​កើត​ក្នុង​ស្រី្ត​ណាមួយ​ ​ទោះបី​ជា​ក្ស័ត្រ​ឬ​ព្រាហ្មណ៍​ ​វេស្សៈ​ ​សុទ្ទៈ​ ​ចណ្ឌាល​ ​បុ​ក្កុ​សៈ​ ​តែ​បាន​ទូន្មាន​ល្អ​ ​ប្រដៅ​ងាយ​ ​តាំងនៅ​ក្នុង​ធម៌​ ​បរិបូណ៌​ដោយ​សីល​ ​ពោល​ពាក្យសច្ចៈ​ ​មានចិត្ត​ប្រកបដោយ​ហិរិ​ ​លះបង់​នូវ​ការ​កើត​ ​និង​ស្លាប់​ ​មាន​ព្រហ្មចរិយៈ​ពេញលេញ​ ​ទំលាក់​ចោល​នូវ​ភារៈ​ ​ប្រាសចាក​គ្រឿង​សៅហ្មង​ ​ធ្វើ​នូវ​កិច្ច​ស្រេច​ ​មិន​មាន​អាសវៈ​ ​ចេះ​ចប់​ធម៌​ទាំងពួង​ ​រលត់ទុក្ខ​ ​ព្រោះ​មិន​ប្រកាន់​ ​ទាន​ ​(​ដែល​ទាយក​ឲ្យ​)​ ​ចំពោះ​បុគ្គល​ដែល​ជា​បុញ្ញក្ខេត្ត​ ​ប្រាសចាក​ធូលី​នោះ​ ​ជា​ទាន​មានផល​ពេញ​បរិបូណ៌​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636853894323638585
ទៅកាន់ទំព័រ៖