ព្រះត្រៃបិដក ភាគ ៤៥

​ពួក​ជនពាល​ ​ដែល​មិនដឹង​ ​ឥត​ប្រាជ្ញា​ ​គ្មាន​ការ​ស្តាប់​ ​តែង​ឲ្យ​ទាន​ខាងក្រៅ​ ​មិន​ចូល​ទៅ​អង្គុយ​ជិត​ពួកសប្បុរស​ឡើយ​។​ ​ជន​ពួក​ណា​ ​តែង​ចូល​ទៅ​អង្គុយ​ជិត​ពួកសប្បុរស​ ​ដែល​ប្រកបដោយ​ប្រាជ្ញា​ ​ដែល​អ្នកប្រាជ្ញ​សន្មត​ហើយ​ ​ជន​ពួក​នោះ​ ​រមែង​មាន​សទ្ធា​ជា​មូល​ ​ប្រតិស្ឋាន​ក្នុង​ព្រះ​សុគត​ ​មិន​តែប៉ុណ្ណោះ​ ​ជន​ពួក​នោះ​ ​រមែង​ទៅកាន់​ទេវលោក​ ​ឬ​កើត​ក្នុង​ត្រកូល​នា​លោក​នេះ​ ​រមែង​ជា​បណ្ឌិត​ ​ដល់​នូវ​ព្រះនិព្វាន​ដោយលំដាប់​។​ ​

 [​៨០​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រេច​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ ​ទៅកាន់​ផ្លូវ​ឆ្ងាយ​ ​បាន​ទត​ឃើញ​ព្រៃ​សាលព្រឹក្ស​ដ៏​ធំ​ ​ក្នុង​ប្រទេស​មួយ​ ​លុះ​ទ្រង់ទត​ឃើញ​ហើយ​ ​ក៏​យាងចុះ​អំពី​ផ្លូវ​ ​ស្តេច​ទៅកាន់​ព្រៃ​សាលព្រឹក្ស​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អាស្រ័យ​នៅនឹង​ព្រៃ​សាលព្រឹក្ស​នោះ​ ​រួច​ទ្រង់​ធ្វើ​នូវ​ការ​ញញឹម​ឲ្យ​ប្រាកដ​ ​ត្រង់​ប្រទេស​មួយ​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​មាន​បរិវិតក្ក​យ៉ាងនេះ​ថា​ ​អ្វី​ហ្ន៎​ ​ដែល​ជាហេតុ​ ​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636853894606754778
ទៅកាន់ទំព័រ៖