ព្រះត្រៃបិដក ភាគ ៤៥

​អ្វី​ហ្ន៎​ ​ដែល​ជា​បច្ច័យ​ ​នាំឲ្យ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​នូវ​ការ​ញញឹម​ ​ឲ្យ​ប្រាកដ​។​ ​(​ព្រោះ​)​ ​ព្រះ​តថាគត​ទាំងឡាយ​ ​មិនដែល​ធ្វើ​នូវ​ការ​ញញឹម​ ​ដោយ​ឥត​ហេតុ​ឡើយ​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ក្រាបទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ហ្ន៎​ ​ដែល​ជាហេតុ​ ​អ្វី​ហ្ន៎​ ​ដែល​ជា​បច្ច័យ​ ​នាំឲ្យ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​នូវ​ការ​ញញឹម​ឲ្យ​ប្រាកដ​។​ ​(​ព្រោះ​)​ ​ព្រះ​តថាគត​ទាំងឡាយ​ ​មិនដែល​ធ្វើ​នូវ​ការ​ញញឹម​ ​ដោយ​ឥត​ហេតុ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​ហេតុ​ធ្លាប់​មាន​មក​ហើយ​ថា​ ​ត្រង់​ប្រទេស​នេះ​ ​មាន​នគរ​មួយ​ ​ជា​នគរ​ស្តុកស្តម្ភ​ ​មាំមួន​ ​មាន​ជន​ច្រើន​ ​មាន​មនុស្ស​កុះករ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះនាម​កស្សប​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ចូល​ទៅ​អាស្រ័យ​ក្នុង​នគរ​នោះ​។​ ​ម្នាល​អានន្ទ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះនាម​កស្សប​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ឧបាសក​ម្នាក់​ ​ឈ្មោះ​ភវេ​សី​ ​ជា​អ្នក​មិនបាន​ធ្វើឲ្យ​បរិបូណ៌​ ​ក្នុង​សីល​ទាំងឡាយ​ទេ​។​ ​ម្នាល​អានន្ទ​ ​ទាំង​ពួក​ឧបាសក​ចំនួន​ប្រាំ​រយ​ ​ដែ​លភ​វេសី​ឧបាសក​ ​បាន​សំដែង​ពន្យល់​ ​ឲ្យ​សមាទាន​ហើយ​ ​ក៏​ជា​អ្នក​មិនបាន​ធ្វើឲ្យ​បរិបូណ៌​ ​ក្នុង​សីល​ទាំងឡាយ​ដែរ​។​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ ​ភវេ​សី​ឧបាសក​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636853894775814448
ទៅកាន់ទំព័រ៖