ព្រះត្រៃបិដក ភាគ ៤៥
អាត្មាអញ មានឧបការៈច្រើន ជាអ្នកនាំអាទិ ឲ្យពួកឧបាសកទាំងប្រាំរយនេះសមាទាន តែអាត្មាអញ មិនទាន់ជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយទេ ឯពួកឧបាសកទាំងប្រាំរយនេះ ក៏មិនជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយឡើយ សុទ្ធតែស្មើៗគ្នា ដូច្នេះ មិនមានលើសលុបជាងគ្នាតិចតួចឡើយ បើដូច្នោះ គួរតែអាត្មា (ធ្វើ) ឲ្យលើសលុបជាងចុះ។ ម្នាលអានន្ទ លំដាប់នោះ ភវេសីឧបាសក បានចូលទៅរកពួកឧបាសកទាំងប្រាំរយនោះ លុះចូលទៅដល់ហើយ បាននិយាយទៅរកពួកឧបាសកទាំងប្រាំរយនោះ យ៉ាងនេះថា អំពីថ្ងៃនេះទៅមុខ អ្នកដ៏មានអាយុទាំងឡាយ ចូរចាំទុកនូវខ្ញុំ ថាជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ។ ម្នាលអានន្ទ គ្រានោះឯង ពួកឧបាសកទាំងប្រាំរយនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ភវេសីជាម្ចាស់ហ្នឹងឯង មានឧបការៈច្រើន ជាអ្នកនាំអាទិ ឲ្យពួកយើងសមាទាន អម្បាលភវេសីជាម្ចាស់ ម្តេច គង់ជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយទៅហើយ ចុះពួកយើងចាំអ្វីទៀត។ ម្នាលអានន្ទ លំដាប់នោះឯង ពួកឧបាសកទាំងប្រាំរយនោះ បានចូលទៅរកភវេសីឧបាសក លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភវេសីឧបាសក យ៉ាងនេះថា អំពីថ្ងៃនេះទៅមុខ ភវេសីជាម្ចាស់
ID: 636853894968785485
ទៅកាន់ទំព័រ៖