ព្រះត្រៃបិដក ភាគ ៤៥

​ជា​ធម៌​របស់​អ្នកស្រុក​ទៅ​ហើយ​ ​ចុះ​ពួក​យើង​ចាំ​អ្វី​ទៀត​។​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ ​ឧបាសក​ទាំង​ប្រាំ​រយ​នោះ​ ​បាន​ចូល​ទៅ​រក​ភវេ​សី​ឧបាសក​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​និយាយ​នឹង​ភវេ​សី​ឧបាសក​ ​យ៉ាងនេះ​ថា​ ​អំពី​ថ្ងៃនេះ​ទៅមុខ​ ​ភវេ​សី​ជា​ម្ចាស់​ ​ចូរ​ចាំទុក​នូវ​ឧបាសក​ទាំង​ប្រាំ​រយ​នេះ​ថា​ ​ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​ ​ឆ្ងាយ​វៀរចាក​មេថុន​ ​ជា​ធម៌​របស់​អ្នកស្រុក​ដែរ​ហើយ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ឯង​ ​ភវេ​សី​ឧបាសក​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ហ្នឹងឯង​ ​មាន​ឧបការៈ​ច្រើន​ ​ជា​អ្នកនាំ​អាទិ​ ​ឲ្យ​ឧបាសក​ទាំង​ប្រាំ​រយ​នេះ​សមាទាន​ ​តែថា​អាត្មាអញ​ ​ជា​អ្នកធ្វើ​ឲ្យ​បរិបូណ៌​ ​ក្នុង​សីល​ទាំងឡាយ​ ​សូម្បី​ឧបាសក​ទាំង​ប្រាំ​រយ​នេះ​ ​ក៏​ជា​អ្នកធ្វើ​ឲ្យ​ពេញលេញ​ ​ក្នុង​សីល​ទាំងឡាយ​ដែរ​ ​មួយទៀត​ ​អាត្មាអញ​ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​ ​ឆ្ងាយ​ ​វៀរចាក​មេថុន​ ​ជា​ធម៌​របស់​អ្នកស្រុក​ ​សូម្បី​ពួក​ឧបាសក​ទាំង​ប្រាំ​រយ​នេះ​ ​ក៏​ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​ ​ឆ្ងាយ​វៀរចាក​មេថុន​ ​ជា​ធម៌​របស់​អ្នកស្រុក​ដែរ​ ​សុទ្ធ​តែ​ស្មើ​ៗ​គ្នា​ ​ដូច្នេះ​ ​មិន​មាន​លើសលុប​ជាង​គ្នា​តិចតួច​ឡើយ​ ​បើដូច្នេះ​ ​គួរតែ​អាត្មាអញ​ប្រតិបត្តិ​ឲ្យលើស​លុប​ជាង​ទៅចុះ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ឯង​ ​ភវេ​សី​ឧបាសក​ ​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636853895298784360
ទៅកាន់ទំព័រ៖