ព្រះត្រៃបិដក ភាគ ៤៥

​បាន​ចូល​ទៅ​រក​ពួក​ឧបាសក​ទាំង​ប្រាំ​រយ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​និយាយ​នឹង​ឧបាសក​ទាំង​ប្រាំ​រយ​នោះ​ ​យ៉ាងនេះ​ថា​ ​អំពី​ថ្ងៃនេះ​ទៅមុខ​ ​ពួក​អ្នក​ដ៏​មាន​អាយុ​ ​ចូរ​ចាំទុក​នូវ​ខ្ញុំ​ ​ថា​ជា​អ្នក​បរិភោគ​ភត្ត​តែម្តង​ ​វៀរចាក​ការ​បរិភោគ​ក្នុង​រាត្រី​ ​វៀរចាក​ការ​បរិភោគ​ ​ក្នុង​វេលាវិកាល​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ឯង​ ​ឧបាសក​ទាំង​ប្រាំ​រយ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ភវេ​សី​ជា​ម្នាស់​ ​មាន​ឧបការៈ​ច្រើន​ ​ជា​អ្នកនាំ​អាទិ​ ​ឲ្យ​ពួក​យើង​សមាទាន​ ​អម្បាល​ភវេ​សី​ជា​ម្ចាស់​ ​ម្តេច​គង់​ជា​អ្នក​បរិភោគ​ភត្ត​តែម្តង​ ​វៀរចាក​ការ​បរិភោគ​ក្នុង​រាត្រី​ ​វៀរចាក​ការ​បរិភោគ​ក្នុង​វេលាវិកាល​ទៅ​ហើយ​ ​ចុះ​ពួក​យើង​ចាំ​អ្វី​ទៀត​ហ្ន៎​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ឯង​ ​ឧបាសក​ទាំង​ប្រាំ​រយ​នោះ​ ​បាន​ចូល​ទៅ​រក​ភវេ​សី​ឧបាសក​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​និយាយ​នឹង​ភវេ​សី​ឧបាសក​ ​យ៉ាងនេះ​ថា​ ​អំពី​ថ្ងៃនេះ​ទៅមុខ​ ​ភវេ​សី​ជា​ម្ចាស់​ ​សូម​ចាំទុក​ ​នូវ​ឧបាសក​ទាំង​ប្រាំ​រយ​នេះ​ ​ថា​ជា​អ្នក​បរិភោគ​ភត្ត​តែម្តង​ ​វៀរចាក​ការ​បរិភោគ​ក្នុង​រាត្រី​ ​វៀរចាក​ការ​បរិភោគ​ក្នុង​វេលាវិកាល​ដែរ​ហើយ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ភវេ​សី​ឧបាសក​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636853895468064042
ទៅកាន់ទំព័រ៖