ព្រះត្រៃបិដក ភាគ ៤៥

​អាត្មាអញ​ហ្នឹងឯង​ ​មាន​ឧបការៈ​ច្រើន​ ​ជា​អ្នកនាំ​អាទិ​ ​ឲ្យ​ឧបាសក​ទាំង​ប្រាំ​រយ​នេះ​ ​សមាទាន​ ​តែថា​អាត្មាអញ​ ​ជា​អ្នកធ្វើ​ឲ្យ​បរិបូណ៌​ ​ក្នុង​សីល​ទាំងឡាយ​ ​សូម្បី​ឧបាសក​ទាំង​ប្រាំ​រយ​នេះ​ ​ក៏​ជា​អ្នកធ្វើ​ឲ្យ​បរិបូណ៌​ ​ក្នុង​សីល​ទាំងឡាយ​ដែរ​ ​មួយទៀត​ ​អាត្មាអញ​ ​ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​ ​ឆ្ងាយ​ ​វៀរចាក​មេថុន​ ​ជា​ធម៌​របស់​អ្នកស្រុក​ ​សូម្បី​ឧបាសក​ទាំង​ប្រាំ​រយ​នេះ​ ​ក៏​ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​ ​ឆ្ងាយ​ ​វៀរចាក​មេថុន​ ​ជា​ធម៌​របស់​អ្នកស្រុក​ដែរ​ ​មួយទៀត​ ​អាត្មាអញ​ ​ជា​អ្នក​បរិភោគ​ភត្ត​តែម្តង​ ​វៀរចាក​ការ​បរិភោគ​ក្នុង​រាត្រី​ ​វៀរចាក​ការ​បរិភោគ​ ​ក្នុង​វេលាវិកាល​ ​សូម្បី​ឧបាសក​ទាំង​ប្រាំ​រយ​នេះ​ ​ក៏​ជា​អ្នក​បរិភោគ​ភត្ត​តែម្តង​ ​វៀរចាក​ការ​បរិភោគ​ក្នុង​រាត្រី​ ​វៀរចាក​ការ​បរិភោគ​ ​ក្នុង​វេលាវិកាល​ដែរ​ ​សុទ្ធ​តែ​ស្មើ​ៗ​គ្នា​ដូច្នេះ​ ​មិន​មាន​លើសលុប​ជាង​គ្នា​តិចតួច​ឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​(​ធ្វើ​)​ ​ឲ្យលើស​លុប​ជាង​ទៅចុះ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ភវេ​សី​ឧបាសក​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះនាម​កស្សប​អរហន្ត​សម្មាសម្ពុទ្ធ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះនាម​កស្សប​អរហន្ត​សម្មាសម្ពុទ្ធ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​គួរ​បាន​នូវ​បព្វជ្ជា​ ​គួរ​បាន​នូវ​ឧបសម្បទា​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636853895649184402
ទៅកាន់ទំព័រ៖