ព្រះត្រៃបិដក ភាគ ៤៥
រួចចេញចាកផ្ទះ ចូលកាន់ផ្នួសទៅហើយ ចុះពួកយើងចាំអ្វីទៀត។ ម្នាលអានន្ទ លំដាប់នោះ ឧបាសកទាំងប្រាំរយនោះ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ព្រះនាមកស្សបអរហន្តសម្មាសម្ពុទ្ធ លុះចូលទៅដល់ហើយ ក៏បានក្រាបទូលព្រះដ៏មានព្រះភាគ ព្រះនាមកស្សបអរហន្តសម្មាសម្ពុទ្ធ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ គួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានព្រះភាគដែរ។ ម្នាលអានន្ទ ឧបាសកទាំងប្រាំរយនោះ ក៏បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះដ៏មានព្រះភាគ ព្រះនាមកស្សប អរហន្តសម្មាសម្ពុទ្ធ។ ម្នាលអានន្ទ លំដាប់នោះ ភវេសីភិក្ខុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ នូវវិមុត្តិសុខ ដ៏ប្រសើរបំផុតនេះ ធ្វើម្តេហ្ន៎ ភិក្ខុទាំងប្រាំរយនេះ គប្បីបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ នូវវិមុត្តិសុខដ៏ប្រសើរបំផុតនេះផងអេះ។ ម្នាលអានន្ទ លំដាប់នោះ ភិក្ខុទាំងប្រាំរយនោះ ក៏ចៀសចេញទៅតែម្នាក់ៗឯង មិនប្រមាទ ខំប្រឹងដុតបំផ្លាញ នូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ដែលចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរគុណណា មិនយូរប៉ុន្មាន
ID: 636853896007484895
ទៅកាន់ទំព័រ៖